តារាសិល្ប:៣០រូបដែលបាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-១៩ទទួលអំណោយ “មូលនិធិសិល្បៈចាស់ជរា”

ភ្នំពេញ:សិល្បករ-សិល្បការិនីដែលមានវ័យចំណាស់ចាប់ពីអាយុ៦០ឆ្នាំឡើងប្រមាណ៣០រូបបានមកទទួលអំណោយ​ពីមូលនិធិសិល្បៈចាស់ជរាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ។នេះបើតាមការឲ្យដឹងពីលោក ហេង ឡុង ។

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោកហេង ឡងបានបញ្ជាក់ថាអ្នកនាង ចន ច័ន្ទលក្ខិណា បាន​ចែក​អំណោយ”មូលនិធិសិល្បៈចាស់ជរា”ជូនសិល្បករ សិល្បការិនីផ្នែកសម្តែងមានអាយុចាប់ពី៦០ឆ្នាំឡើងទៅដែលបាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-១៩ចំនួន៣០នាក់ដែលសុទ្ធ​​តែជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយដែលតារាសិល្ប:ទាំង៣០រូបទទួលបាននោះគឺក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ , មី១កេស ,ទឹកស៊ីវអ៊ីវ១យួរនិងថវិកាចំនួន១៥០,០០០រៀល។លោកថានេះគឺជាសកម្មភាពដើម្បីជួយសម្រួ លដល់ការលំបាកខ្លះៗចំពោះសិល្បករ-សិល្បការិនីចាស់ៗដែលមានវ័យចាប់ពី៦០ឆ្នាំឡើង។

លោក ហេង ឡុង បានបន្ថែមថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរស​ជន​ទាំង​អស់​ដែល​បាន​ជួយ​ឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ។ជាពិសេសសូម​គោរពថ្លែង​អំណរគុណ​ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧប ត្ថម្ភ​ថវិកា​ចំនួន​៥ម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំ​អំឡុង​រយ:ពេល៥ឆ្នាំ៕