នាយ កុយ អរស្ទើរហោះក្រោយពេលសម្តេចតេជោ ហ៊ុន សែន ផ្តល់ការចាក់វ៉ាក់សាំងមុនគេ

ភ្នំពេញ: តារាកំប្លែងនាយ កុយ បានសម្តែងអារម្ម ណ៍រំភើបខ្លាំងក្រោយពេលកំពុងLive សុខៗក៏ស្រាប់តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុ ជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលCommentផ្តល់អាទិភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ មុនគេ។

យោងតាមខ្លឹមសាររបស់តារាកំប្លែងនាយ កុយ បានលើកឡើងថាថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអ គ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស។

នាយ កុយ បន្ថែមថាលោក(សម្តេច)បាន មានប្រ សាសន៍ថាលោក កុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលវ៉ាក់ សាំងនិងមានហាងឆេងខ្ពស់។ខ្ញុំបាទសូមថ្លែងអំ ណរអរគុ ណចំពោះសម្ដេចដែលលោកបានផ្ដល់កិ ត្តិយសឲ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ។

នាយ កុយ បានលើកឡើងទៀតថាខ្ញុំបាទសូមជូន ពរសម្ដេចទាំងទ្វេរព្រមទាំងកូនប្រុសកូន ស្រីចៅប្រុសចៅស្រីឲ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀនដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុ ងរឿងបន្តទៀតអរគុណសន្តិ​ភាព​៕