ក្តួកក្តួលណាស់! រឿងដើម្បីកូនធ្វើឲ្យតាៗនិងពូស៊ីក្លូយំពេញរោងកុន

ភ្នំពេញ: ដូចដែលបានប្រកាសកាលពីថ្មីៗកន្លងទៅដែលផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បាន​រៀប​​ចំព្រឹត្តិការណ៍មួយដើម្បីអញ្ជើញតាៗនិងពូស៊ីក្លូប្រមណ៧០នាក់ចូលមើលកុនដោយអត់ថ្លៃ។ខណ:រឿងដែលចាក់បញ្ចាំងនោះមានចំណងជើងថាដើម្បីកូន ។

នាថ្ងៃពិសេសដែលបានចាក់បញ្ចាំងភាពយន្តខ្មែររឿងដើម្បីកូនអ្វីដែលធ្វើឲ្យគេកត់សម្គាល់ឃើញនោះគឺកំឡុងពេលដែលកំពុងទស្សនាភាពយន្តមួយនេះគឺមានតាៗនិងពូស៊ីក្លូរស្ទើរពេញ១រោងកុនបាននាំគ្នាបង្ហូរទឹកភ្នែកគ្រប់ព្រោះយល់ថាសាច់រឿងដើម្បីកូនបានឆ្លុះបញ្ជាំងអំជីវិតតស៊ូដ៏លំបាកដើម្បីកូនៗគ្រប់រូប។

ជាមួយគ្នានៃព្រឹត្តិការណ៍នេះដែរលោក ហ៊ុយ យ៉ាឡេង បាននិយាយដោយខ្លីថាទឹកភ្នែកលោកតាស្រក់ ហើយលោកថាជីវិតដូចពួកគាត់ណាស់។លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតកររឿងនេះគឺលោកពិតជាមានអារម្មណ៍រំជួលចិត្តណាស់ខណ:ដែលរឿងនេះទទួលបានការគាំទ្រហើយបានស្រូបទាញអារម្មណ៍តាៗនិងពូស៊ីក្លូរខ្លាំងរហូតដាក់មនោសញ្ចេតនាយ៉ាងកម្សត់ដែលមិនអាចទប់ទឹកភ្នែកបាន។

បន្ថែមពីនេះលោក ហ៊ុយ យ៉ាឡេង បានលើកឡើងទៀតថានេះក៏ជាប្រវត្តិសាស្រ្តផងដែរ​ខណ:​ត្រឹម​តែរយ:​ពេល៦​ម៉ោង​ប៉ុណ្ណោះ​គឺមានចំនួនអ្នកស៊ែរកើតឡើងរហូតដល់ទៅ១ម៉ឺននាក់។លោកក៏បានអំពាវ នាវដក់អ្នកដែលមិនទាន់បាន់ទស្សនានិងចង់ទស្សនាឲ្យប្រញ៉ាប់រុះរាន់ឡើងព្រោះថាម៉ោងនៃការចាក់បញ្ជាំងជិតអស់ ហើយផងដែរ៕