ធ្ងន់ហើយម្តងនេះ ! ចែរ៉ូស ត្រូវលោក អ៊ឹម ជីវ៉ា ផ្លែផ្កាឲ្យឡើងចត់បាយ

ភ្នំពេញ:ជារឿងដែលចាប់អារម្មណ៍ខណ:ដែលតារាសម្តែងសិចស៊ីដែលធ្លាប់តែមានទំនាក់ទំនងល្អជាមួយរៀមច្បង អ៊ឹម ជីវ៉ា គឺកញ្ញា អាណារ៉ូស ពេល នេះក៏ស្រាប់តែត្រូវរៀមច្បងរូបនេះដាក់ឲ្យមួយផ្លែស្ទើរឆ្អែតបាយ២ខែ។

កត់សម្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងកញ្ញា អាណារ៉ូស កាលពីយប់មិញគេឃើញនាងបង្ហោះសារភ្ជាប់និងរូបភាព១សម្លឹកដោ យលើកឡើងថាហ្វេន ហ្វេនហេតុអ្វីចូលចិត្តធ្វើបាបroseម្លេស ហើយបង្កើត​account fake​ហើយកាត់តរូប ធ្វើអោយខ្ញុំយល់ច្រលំថាគេស្រលាញ់ខ្ញុំតុក្កតាអាមេរិចកាំងក៏ចេះឈឺចាប់។

ភ្លាមៗនៃការបង្ហោះរបស់តារាស្រីកញ្ញា អាណារ៉ូស នេះដែរក៏មានមតិខ្លះគាំទ្រនិងខ្លះទៀតរិះគន់សម្តែ ងការមិនពេញចិត្តចំពោះរូបភាពសិចស៊ីរបស់នាងខណ:ក្នុងនោះលោក អ៊ឹម ជីវ៉ា ក៏បានបោះពាក្យសម្តីផ្លែផ្កាឲ្យនាងផង​ដែរ។

លោក អ៊ឹម ជីវ៉ា បានលើកឡើងថាពិតណាស់ រ៉ូស តុក្កតាអាមរិចឈឺជាងតុក្កតាជប៉ុន !អាមេរិចធំហើយវែង ឯជប៉ុន​តូចហើយខ្លីព្រោះប្រទេសជប៉ុនមានផ្ទៃដីខ្លីតូចនៅលើកោះ តែអាមេរិចមានផ្ទៃដីវែងហើយទំហំធំ ។អាមេរិច​មានអ្នកកើតកូវីដច្រើនជាងជប៉ុនណាអូន រ៉ូស ច្រមុះជ័រ៕