តារាស្រី Wawwa Nichari បង្ហោះរូបភាពស្រដៀង Pre-wedding ធ្វើឱ្យហ្វេនសង្ស័យជិតមានដំណឹងល្អ

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រី Wawwa Nichari កាន់តែបង្ហាញពីផ្អែមល្ហែមរបស់ខ្លួនជាមួយនិងសង្សារ ដែលជាកម្លោះសង្ហាជនជាតិញូហ្សេលឡែន ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយសឹងតែច្រណែនគ្រប់ៗគ្នាទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើន ចង់លើសជាស្ករនៅពេលគ្រប់គ្នាឃើញអ្នកទាំងបង្ហាញកាយវិការដ៏ស្អិតស្នាល។ តារាស្រី Wawwa Nichari បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅស្រ​ដៀង​​នឹងរូប Pre-wedding។ ហ្វេនជាច្រើនកំពុងតែសង្ស័យថា អ្នកទាំងពីរអាចនឹងកំពុងបង្ហើបដំណឹងរៀបការហើយមើលទៅ។

បន្ទាប់ពីឃើញរូបអ្នកទាំងពីរហើយ ហ្វេនជាច្រើនបានចូល comment អបអរយ៉ាងភ្លូកទឹកភ្លូកដី។ ហ្វេនគ្រប់គ្នាកំពុងចាំមើលថា គូស្នេហ៍មួយគូនេះនឹងរៀបការនៅថ្ងៃណា៕