គ្រាន់តែទស្សនាបទចម្រៀងOST រឿង«និទាន១០០០ផ្កាយ» ធ្វើឱ្យហ្វេនរំជួលចិត្តចង់រឿងពេញភ្លាមៗ

ថ្មីៗនេះ GMMTV បានបញ្ចេញវីដេអូចម្រៀងOST រឿង«និទាន១០០០ផ្កាយ» ដែលបកស្រាយដោយតារាចម្រៀងរូបសង្ហាសំឡេងផ្អែមស្រទន់លោក Gun Naphat ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy។

បទចម្រៀងមួយបទនេះ នៅពេលបានស្ដាប់ហើយ ធ្វើឱ្យហ្វេនគ្រប់គ្នា នឹកដល់បរិយាកាសតាមជើងភ្នំ ដែលមានខ្យល់ត្រសៀកៗបក់ប៉ះសក់ ហើយអង្គុយមើលផ្កាយរយពាន់ដែលកំពុងរះបង្អួតពន្លឺ។ សូមជម្រាបដែរថា រឿង«និទាន១០០០ផ្កាយ» ត្រូវបានរៀបរាប់ពីរឿងរ៉ាវរបស់ ធៀន គ្រូបង្រៀនស្ម័គ្រចិត្ត ជាមួយ បុគ្គលិកឧទ្យាននៅក្នុងភូម ផាផាន់ដាវ ឈ្មោះ ភូផា ។ ចំនុចចាប់ផ្ដើមនៃរឿងរ៉ាវស្នេហាអ្នកទាំងពីរ គឺចេញពី អ្នកគ្រូបង្រៀន ថហ្វាន់ បានលួចស្រឡាញ់លោកប្រធាន ភូផា។ ក្រោយមកនាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ក៏ប៉ុន្ដែបេះដូងរបស់នាង បានប្ដូរនៅក្នុងរាងកាយរបស់ ធៀន។ ការគិត និងក្ដីស្រឡាញ់របស់អ្នកគ្រូ ថហ្វាន់ ត្រូវបន្ដជំនួសដោយ ធៀន ដែលដើរតាមក្ដីស្រម៉ៃ និងអ្វីដែលបានកត់ទុកក្នុងសៀវភៅកំណត់ហេតុ។ រឿងរ៉ាវស្នេហាអ្នកទាំងពីរ ធ្វើឱ្យ ធៀន មានអារម្មណ៍ច្របូកច្របល់ រហូតសួរខ្លួនឯងថា ខ្លួនជាអ្នកណា? អ្នកស្រុកភូមិ ផាផាន់ដាវ មានជំនឿមួយថា បើអ្នកអាចរាប់ផ្កាយដល់មួយពាន់បាន អ្នកនោះនឹងសម្រេចបំណងប្រាថ្នាខ្លួនជាក់ជាមិនខាន។ តើ ធៀន បានសម្រេចសេចក្ដីស្នេហាដែរឬទេ? តើធៀនអាចរកឃើញថា ខ្លួនឯងជានរណាដែរទេ?

សាច់រឿងនៅមិនទាន់ចប់ត្រឹមទេ ចម្លើយនឹងលាតត្រដាងនៅក្នុង រឿង«និទាន១០០០ផ្កាយ» មានផ្សាយជូនទស្សនានៅលើ Youtube GMMTV នាពេលឆាប់ៗខាងមុខនេះ៕

ទស្សនាបទចម្រៀង «និទាន១០០០ផ្កាយ» ខាងក្រោមនេះ៖