អ៊ីងអ៊ីង ព្រមានផ្លូវច្បាប់ក្រោយរងការគំរាមថាយកប្តីគេ

ភ្នំពេញ៖បន្ទាប់ផ្លូវនូវរឿងរ៉ាវអាស្រូវដ៏រសើបទាក់ទងនិងកិត្តិយសរបស់ខ្លួនតារាសម្តែងស្រីសាច់ម៉ដ្ឋរលោងដូចពងមាន់បកកញ្ញា អ៊ីងអ៊ីង ភ្លាមៗនោះបានបញ្ចេញប្រតិកម្មដោយបង្ហាញការមិនសប្បាយចិត្តខណៈតារាស្រីវ័យក្មេងរូបនេះក៏បានប្រកាសព្រមានប្តឹងចំពោះបុគ្គលដែលនិយាយផ្ទុយពីការពិតនាំឲ្យប៉ះពាល់ភាពថ្លៃថ្លូរក្នុងនាមជាស្រ្តីផងនោះ។

ទន្ទឹមគ្នាដែលរឿងនេះកំពុងតែផ្ទុះរីកសាយភាយនៅលើបណ្តាញសង្គមនិងសារព័ត៌មានសាមីខ្លួនកញ្ញា អ៊ីងអ៊ីន បានចេញមុខបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាយកប្តីអ្នកណាបង និយាយអោយឲ្យមានភស្តុតាងផងព្រោះខ្ញុំមិនបានពាក់ព័ន្ធជាមួយអ្នកណាទាំងអស់ដោយសារការចង់ដឹងពីមនុស្សម្នាក់ដែលមិនមានចេតនាល្អទើបបានជាខ្ញុំសួរបងប៉ុន្តែបងពីក្រោយខ្នងខ្ញុំបងដើរនិយាយខ្ញុំម្តេចខ្លះនិយាយដើមខ្ញុំម្តេចខ្លះបងដឹងខ្លួនហើយខ្ញុំគ្រាន់តែសួរបងមិនបានជេរឬក៏និយាយបរិហារបងនៅអ្វីមួយទេប៉ុន្តែបងវិញដើរបរិហារខ្ញុំជេរខ្ញុំសាហាវ។

ស្រីស្អាត អ៊ីងអ៊ីង និយាយទៀតថាខ្ញុំមិនដឹងហេតុអ្វីបានបងស្អប់ខ្ញុំចង់ធ្វើបាបខ្ញុំដល់ថ្នាក់នឹងទេប៉ុន្តែប្រទេសមានច្បាប់ខ្ញុំមិនខ្លាចអ្នកដែលចង់ធ្វើបាបខ្ញុំទេ ហើយបងគំរាមខ្ញុំបងជេរខ្ញុំបងចង់វ៉ៃខ្ញុំគ្រប់យ៉ាង។ខ្ញុំសូមបញ្ជាក់គឺខ្ញុំមិនបានទៅពាក់ព័ន្ធនឹងយកប្ដីអ្នកណាគេនិយាយអ្វីក៏ខ្ញុំទទួលខុសត្រូវបើសិនជាមានភស្តុតាង ហើយឲ្យប្ដីគេនឹងចេញមុខដោះស្រាយឬក៏ប្រពន្ធគេនោះចេញមករករឿងខ្ញុំមកបើសិនជាយើងខ្ញុំយកប្ដីគេមែន។

តារាវ័យក្មេង អ៊ីងអ៊ីង បានបន្ថែមទៀតថាខ្ញុំក៏មិនត្រូវការសុំទោសពីអ្នកណាគេទាំងអស់ព្រោះខ្ញុំមិនបានបរិហារឬក៏ជេរដូចដែលបងជេរខ្ញុំទេប្រទេសមានច្បាប់បងចង់ធ្វើអ្វីបងធ្វើទៅខ្ញុំសុំមិននិយាយអ្វីទាំងអស់ទុកឲ្យច្បាប់អ្នកនិយាយ មេធាវីនិយាយ អរគុណ។បើមនុស្សចរិតល្អគេមិនដើរនិយាយគេចង់ធ្វើបាទគេបែបនេះទេ៕