លោក សាវិន ហ្វីលី ÷ម៉ែខ្ញុំធ្លាប់ផ្ដាំថាពេលបានទឹកផឹកកុំភ្លេចដល់ប្រភពទឹក

ភ្នំពេញ : លោក សាវិន ហ្វីលីព គឺជាតារាសម្តែងប្រុ សដែលមានប្រជាប្រិយភាពនិងទទួលបានកាគាំទ្រច្រើនលើវិថីសិល្ប:ខែ្មរនាពេកបច្ចុប្បន្ន។ស្របពេលដែលអាជីសិល្ប:របស់លោកកានតែមានសន្ទះគាំ ទ្រខ្លាំងនេះដែរថ្មីៗនេះក៏ស្រាប់តែលោករម្លឹករឿងចា ស់កាលព២៥ឆ្នាំមុនដែលទទួលបានការជួយត្រួស ត្រាយផ្លូវពីបុគ្គលល្បីៗ២រូបក្នុងវិស័យភាពយន្ត។

ជាក់ស្តែងលោកសាវិន ហ្វីលីពកាលពីថ្ងៃទី២១ខែ មករាឆ្នាំ២០២១លោកបានបង្ហោះដោយរំលេចរូប ថតប្រមាណ ៤សន្លឹក​រម្លឹកដល់រឿងអតីតកាល២៥ ឆ្នាំមុន។ក្នុងនោះដែរលោកក៏បានបង្ហាញមុខនិងរម្លឹ កគុណដល់បុគ្គលល្បីៗ​២រូបដែលធ្លាប់ជួយលោកឲ្យមានឈ្មោះល្បីលើវិថីសិល្ប:រហូតដល់សព្វថ្ងៃផងដែរ។

យោងតាមការឲ្យដឹងពីលោក សាវិន ហ្វីលីព បានរៀបរាប់ថានេះជារូបថតរបស់ខ្ញុំកាលពី២៥ឆ្នាំមុន ( ១៩៩ ៥)​ដែល​បាន​សម្តែងនៅក្នុងភាពយន្តភាគរឿងភ្នំទា បជាងស្មៅ។លោកបន្តថាពេលឃើញឬរម្លឹកដល់រឿងនេះគឺលោកចង់ចាំមិនភ្លេចឡើយចំ ពោះពួកគាត់ទេ។

លោក សាវិន ហ្វីលីព បន្តថា សម្រាប់ខ្ញុំផ្ទាល់ពេល នេះតែងតែនឹកដល់គុណអ្នកដឹកនាំរឿងល្បីឈ្មោះគឺលោក ហ្វៃ សំអាង និងលោកស្រី អុីវ៉េតសំ ជាម្ចា ស់ផលិតកម្មអង្គរវត្តដែលបានជ្រេីសរេីសយកខ្ញុំអោ យចូលរួមសម្ដែងក្នុងរឿងនោះទើបធ្វេីអោយខ្ញុំអាចមានឱកាសត្រឡប់មកសាងកេរ្តិ៍ឈ្មោះម្ដងទៀតនាអំឡុងឆ្នាំ២០១០ក្នុងពិភពសិល្បៈរហូតដល់ថ្ងៃនេះ ។

បន្ថែមពីនេះលោក សាហ្វីន ហ្វីលីព លើកឡើងថាម៉ែខ្ញុំធ្លាប់ផ្ដាំថាពេលបានទឹកផឹកកុំភ្លេចដល់ប្រភពទឹកហេីយដាច់ខាតកុំធ្វេីជាមនុស្សដែលឆ្លងស្ពានហេីយដុតស្ពាននោះចោលអោយសោះ។បេីគ្មានជំ នួយដំបូងពីលោក ហ្វៃ សំអាងនិងអ្នកស្រី អុីវ៉េត សំ ក៏ខ្ញុំគ្មានថ្ងៃនេះដែរ៕