តារាប្រុស អ៊ុន សិទ្ធា ត្រូវជនមិនស្គាល់មុខយក ឈ្មោះនិងរូបភាពបង្កើតFacebookប្លែងក្លាយឆាតបបួលគេរួមភេទ

ភ្នុំពេញ:តារាសម្តែងប្រុសលោក អ៊ុន សិទ្ធា បានសម្តែងការហួសចិត្តខ្លាំងខណ:សុខៗស្រាប់តែត្រូវបានជនអនាមិកលួចយកឈ្មោះនិងរូបថតទៅបង្កើត Account Facebookក្លែងក្លាយក្នុងចេតនាមិនល្អដើម្បីបំផ្លាញកិត្តិយសនិងភាពថ្លៃថ្នូរ។

យោងតាមខ្លឹមសារដែលលោក អ៊ុន សិទ្ធា បានបញ្ជាក់ថាគណនីហ្វេសប៊ុននោះពុំមែនជារបស់លោកទេ។លោកអ៊ុន សិទ្ធា ក៏បានធ្វើការអំពាវនាវដល់អ្នកគាំទ្រនិងមហាជនថាសូមបងប្អូនប្រុងប្រយ័ត្នលើបុគ្គលម្នាក់នេះផងព្រោះមិនដឹងថាគាត់មានជំងឺអ្វីទេ។នៅសុខៗដើរឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នាហើយបើមិនចូលចិត្តខ្ញុំទេក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ។

តារាប្រុស អ៊ុន សិទ្ធា បន្តទៀតថាសូមបងប្អូនជួយ Report បុគ្គលម្នាក់នេះផងព្រោះនេះមិនមែនជាគណនីហ្វេសប៊ុករបស់ខ្ញុំទេ។លោកបានចាត់ទុកសក ម្មភាពនេះជាទង្វើរដ៏ថោកទាបនិងស្អប់ខ្ពើមបំផុត។ខណ:មានអ្នកគាំទ្រមួយចំនួនជម្រុញឲ្យលោកដា ក់ពាក្យបណ្តឹងផងដែរ៕