
ថ្ងៃច័ន្ទទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ ពីស្ថាប័នជ្រើសរើសបវរកញ្ញា Miss Universe បានរកឃើញជ័យលាភីបវរកញ្ញាចក្រវាឡថ្មីរបស់ខ្លួនហើយ ដោយបានទៅលើនាង Catriona Elisa Gray មកពីប្រទេសហ្វីលីពីន ។
មុននឹងក្លាយជាជ័យលាភីគ្រងមកុដ Miss Universe ប្រចាំឆ្នាំ ២០១៨ ដែលរៀបចំធ្វើឡើងនៅប្រទេសថៃ នាង Catriona Elisa Gray ដែលមានអាយុ ២៤ ឆ្នាំរូបនេះ ក៏ធ្លាប់ជាអតីតម្ចាស់មកុដ Miss World ហ្វីលីពីន ២០១៦ និង ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss World 2016 នៅប្រទេសចិនផងដែរ ប៉ុន្តែក្នុងព្រឹត្តិការណ៍នោះនាងមិនបានទទួលជោគជ័យឡើយ ដោយបានត្រឹមតែឈានដល់វគ្គកំពូលទាំង ៥ ចុងក្រោយប៉ុណ្ណោះ ដែលបានធ្វើឱ្យនាងសោកស្តាយយ៉ាងខ្លាំង ក្នុងការរបូតតឱកាសក្លាយជាម្ចាស់មកុដក្នុងព្រឹត្តិការណ៍នោះ ៕