
ថ្មីៗនេះស្រាប់តែផ្ទុះការភ្ញាក់ផ្អើលមួយ ដោយមានប្រភពព័ត៌មានមួយបានបញ្ចេញមកថា ការពិត Miss Universe ប្រទេស Vietnam ឆ្នាំនេះ ដែលជាប់នៅក្នុងចំណាត់ថ្នាក់ Top5 ការពិតជាជនជាតិខ្មែរសោះ។
ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតព្រោះ យោងតាមរយៈគណនីហ្វេសបុកឈ្មោះ Chhem Pel-Sip បានឱ្យដឹងថា Miss Universe ប្រទេសវៀតណាមឈ្មោះ ជាភាសាវៀតណាម H’hen Niê (រ៉ាឌី) ការពិត គឺជាជនជាតិភាគតិចខ្មែរមួយរូប (ខ្មែរលើ) ដែលស្ថិតនៅក្នុងក្រុមកុលសម្ព័ន្ធដ៏ធំមួយ។