
សម្រាប់ប្រិយមិត្តដែលកើតក្នុងឆ្នាំថោះ ក្បួនរាសីជើងលេងបានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ឆ្នាំរាសីលោកអ្នកហាក់មិនល្អឡើយ គឺស្រុតចុះតែម្ដង។ ចំណុចនេះ លោកអ្នកគួរមានការប្រុងប្រយ័ត្នក្រែងអាចជួបប្រទះរឿងរ៉ាវ និងជម្លោះកើតមាននៅក្នុងកន្លែងធ្វើការ។
អ្នកគប្បីប្រុងប្រយ័ត្នចំពោះពាក្យសំដី និងអាកប្បកិរិយាជាពិសេសឆ្នាំថោះជាស្ត្រីមិនត្រូវនិយាយដើមចៅហ្វាយនាយ ឬកន្លែងធ្វើការឡើយ បើពុំដូច្នេះទេគេនឹងយកលេសក្នុងចេតនាអាក្រក់ពុំខានឡើយ។
ចំពោះទ្រព្យសម្បត្តិវិញ លោកអ្នកគួរតែគ្រប់គ្រងប្រាក់កាសឲ្យបានល្អបំផុតមិនត្រូវមានចិត្តលោភលន់ទេ សម្រាប់អ្នកមានគូស្រករនឹងមានជម្លោះ ទាស់ទែងគ្នាខ្លះ។ ទោះជាយ៉ាងនោះលោកអ្នកត្រូវតែមានការយោគយល់គ្នា និងមិនត្រូវនាំរឿងពីខាងក្រៅចូលទៅក្នុងផ្ទះឡើយ ចូរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់កាំបិត ព្រោះថាលោកអ្នកអាចនឹងទទួលរងរបួសដោយសារវត្ថុមុតស្រួចទាំងនេះយ៉ាងងាយ៕