យាយក្រវីសក់មកដល់ភ្នំពេញជាមួយតារាកំប្លែងថៃ Kohtee Aramboy

ប្រិយមិត្តច្បាស់ជាបានស្គាល់តារាជនជាតិថៃមួយរូប តែងតែបង្ហាញក្បាច់រាំជាមួយនឹងបុរសៗ បែបក្រវីសក់ ដែលកំពុងល្បីល្បាញតាមបណ្ដាញអ៊ីនធើណេត គឺ Sitang Buathong ត្រូវហៅកាត់ថា យាយក្រវីសក់។ ជាមួយគ្នានេះយាយក្រវីសក់ក៏បានប្រកាសថានឹងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨ នេះ។​

ជាក់ស្ដែង មកដល់ព្រឹកថ្ងៃទី ២១ នេះ ភ្លាម តារាភេទទី ៣ រូបនេះ ក៏បានធ្វើការបង្ហោះរូបភាពនៅអាកាសយានដ្ឋានបានហោះមកដល់កម្ពុជាផងដែរ។ រូបភាពនេះ បានធ្វើឲ្យហ្វេនជាច្រើនបាននិយាយស្វាគមន៍ និងជូនពរយាយក្រវីសក់។ គួរបញ្ជាក់ផងដែរថាវត្តមាននៅកម្ពុជាលើកនេះ គឺយាយក្រវីសក់មកក្នុងគោលបំណងជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរលោក Mike ផងដែរ៕