ភ្ញាក់ផ្អើល!! ចាប់ខ្លួន ឌីជេ ឡាយអិន ជួញដូរគ្រឿងញៀន

តាមរយៈការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ​មានការ​បើក​​​​ប្រ​តិ​បត្ត​ការ​បង្ក្រាបដ៏ក្តៅគគុក លើ​ករណីជួញ​ដូរនិងរក្សាទុកគ្រឿងញៀនមួយ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រីចំនួន​4នាក់​ កាល​ពី​វេលាម៉ោង​​2 និង​20ចូល​ថ្ងៃ​ទី​19 ខែធ្នូ ​ម្សិលមិញនេះ ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយ​​កម្លាំង​សមត្ថ​​កិច្ច​នគរ​បាល​​កា​រិ​យា​ល័​ទី​6​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​​ ។ ​អ្វី​ដែល​ភ្ញាក់​​ផ្អើល​​បំផុត គឺ​​ជន​សង្ស័យ​ម្នាក់ក្នុងចំណោម​4នាក់នេះ គឺ​​ជា​ពិធីករ​ទូរទស្សន៍ល្បី​ម្នាក់ ​​និង​ដក​ហូត​​​បាន​​​ថ្នាំ​ញៀន​បា​ន​ជាង​​​1គីឡូក្រាម ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​៤នាក់ ១​-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ៣​-​ឈ្មោះ អុ​ិ​ន សា​ខន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​មេ​ក្លោ​ង​) និង៤-​ឈ្មោះស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មាន​អា​ស​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ឈ្មោះ​នេះ​ទើប​ចេញពី​ពន្ធនាគារ​ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន) និង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយ​ក៏​ជា​ម្ចាស់​អាវុធ​ខ្លី​១​ដើម​នោះ​ផង ។

ប្រភពបន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​4​នាក់​ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅ ​ក្នុង​បន្ទប់​​108 ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន​ 1-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់374.39​ក្រាម
2-​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​1562គ្រាប់ ស្មើ​ទម្ងន់ និង​609.33ក្រាម (​សរុប​ជាង​1​គីឡូក្រាម​) 3-​អាវុធ​ខ្លី​1​ដើម (​ឡុ​ក​) 4-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​1គ្រឿង និង​តូច2​គ្រឿង ៕