នាវាទេសចរណ៍ COTA FORTUNA នាំភ្ញៀវទេសចរបរទេសជិត ៤ ម៉ឺននាក់មកទស្សនាខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ: នាវា​ទេ​សចណ៍​បរទេស​មួយគ្រឿង​មានឈ្មោះ COTA FORTUNA បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៤.០០០នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ​​ប្រកបដោយ​សុវត្ថិភាព​នៅ​ថ្ងៃទី ២៥ ខែធ្នូ​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មុន​នឹង​ចាកចេញ​ទៅកាន់​ប្រទេស​ថៃ។

មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា នាវា​ទេសចរណ៍ COTA FORTUNA មាន​សញ្ជាតិ ITALY  មាន​បណ្តោយ​ប្រវែង ២៧២.១៥ម៉ែត្រ ទទឹង ៣៥.៥០ ម៉ែត្រ ជម្រៅ​ទឹក ៨ម៉ែត្រ បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​មកពី​ប្រទេស​សិង្ហ​បុរី ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង៨ ព្រឹក​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ហើយ​នាវា​មាន​គម្រោង​ចាកចេញ​ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​នៅវេលា​ម៉ោង១៨យប់​ថ្ងៃ​ដដែល​នេះ។

មន្ត្រីនគរបាល​ដដែល​បន្តថា ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា COTA FORTUNA ក្នុងនោះ ភ្ញៀវទេសចរ​សរុប​ចំនួន ២.៧៩៥នាក់ ស្រី១.៤៩៩នាក់ មាន៥៨សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន ៩៧៥នាក់ ស្រី១៥០ នាក់ មាន ៣៥សញ្ជាតិ។ ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា COTA FORTUNA មាន​សញ្ជាតិ​ច្រើនជាងគេ មានដូចជា Italy ៧៤៥នាក់, France ២៨២នាក់, Romany ១០៥នាក់  និង​ក្រៅពីនោះ​មាន​ភ្ញៀវទេសចរ​សញ្ជាតិផ្សេងៗទៀត៕