
បន្ទាប់ពីការមានរឿងភ្ញាក់ផ្អើលក្រោយពីតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស ត្រូវបានជនម្នាក់យកស្រាបៀរគប់មកលើ ខណៈកញ្ញាកំពុងតែច្រៀងរួចហើយសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសជំហ៊នឹងស្វែងរកយុត្តិធម៌ដោយឲ្យមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក ដើម្បីដោះស្រាយ។
តាមរយៈទំព័រ Facebook របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា៖ សូមបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រី។
បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រីទេ សមាគមសិល្បករខ្មែរ នឹងឲ្យមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក។
ជាមួយគ្នានេះដែរ លោក ជីដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ផងដែរថា៖”សម័យឆ្នាំ ២០១៨ សម័យសន្តិភាពទៅហើយនៅមានមនុស្សធ្វើអំពើហិង្សាលើមនុស្សស្រីទៅកើត . ខ្ញុំសង្ឃឹមយ៉ាងមុតមាំទៅលើច្បាប់ក្រសួងមានសម្ថកិច្ច និងចាប់គាត់មកទទួលខុសត្រូវមុខច្បាប់,កូនចៅសង្ឃឹមយ៉ាងមុតម៉ាំ សង្ឃឹមចេញពីបេះដូង” “កាយវិការដែលអ្នកឯងធ្វើដាក់គាត់ប្រមាថគាត់ វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ អាភាពចោលម្សៀតរបស់អ្នកឯង និងបញ្ចប់អ្នកវិញ ខ្ញុំបាទ ងួន ចាន់ ដេវីត ខ្ញុំនិងរក្សាជំហរយ៉ាងមុតម៉ាំដោយមិនអោយអ្នកឯងរួចខ្លួនឡើយ ច្បាប់និងប្រមាញ់អ្នកឯង ទោះអ្នកឯងមានស្លាបក៏ហោះមិនរួចដែរ”។
យ៉ាងណាមិញ ចំពោះរឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ យើងនៅមិនមានដំនឹងថ្មីអ្វីពី សមត្ថកិច្ច ទាក់ទងនឹងជនបង្កដែលបានយកស្រាបៀរជះដាក់មុខ និងគប់ដបស្រា ទៅលើ អតីតតារាចម្រៀងរូបស្រស់ របស់ផលិតកម្មហង្សមាសនៅឡើយទេ៕