
តាមរយៈសន្និសីទកាសែត កញ្ញា ទេព បូព្រឹក្ស ព្រមទទួលយកសំណង ១ ម៉ឺនដុល្លារ កញ្ញានឹងបរិច្ចាគ៣,០០០ដុល្លារ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅសល់៧,០០០ដុល្លារទៀត ត្រូវផ្តល់ជូនសមាគមអ្នកសិល្បៈ សម្រាប់ចាត់ចែងបន្ត។និងព្រមព្រៀងបញ្ចប់វិវាតរវាងលោក ឆេង រស្មី និង ម្ចាស់ហាង ក្នុងលក្ខខណ្ឌ៖
១-យល់ព្រមទទួលស្គាល់កំហុស ដោយសុំទោសជាសាធារណៈ ដើម្បីសាក្ខីភាពជូនកញ្ញា ទេព បូព្រឹក្ស។
២- សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10ម៉ឺនដុល្លារ។
៣- ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
ពាក់ព័ន្ធជាមួយវីដេអូនៅក្នុងកាមេរ៉ាក្នុងហាងនោះ ម្ចាស់ហាង បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែ កាមេរ៉ា មិនអាចថតវីដេអូបាន ក៏ព្រោះតែ Hard Disk ( អង្គចងចាំ ) ពេញ ដែលធ្វើឱ្យមិនអាចថតយកវីដេអូក្នុងថ្ងៃកើតហេតុបាន ។
គួរបញ្ជាក់ផងដែរថា លោក ឆេង រស្មី ជាអ្នកជះស្រាបៀបាននិយាយថា លោកចូលរួមសោកស្ដាយ និងសុំទោសកញ្ញា ទេព បូព្រឹក្ស ដោយសារនៅថ្ងៃកើតហេតុនោះ លោកពុំបានដឹងថា កញ្ញាមកច្រៀង និងវេលាម៉ោងប៉ុន្មាននោះទេ។ លោកថា លោកបានផឹកគ្រឿងស្រវឹងច្រើន រហូតដល់ថ្នាក់មិនបានចាំរឿងរ៉ាវដែលកើតឡើង និងមិនបានចាំថា អ្នកចម្រៀងនោះ ជាកញ្ញា ទេព បូព្រឹក្សនោះទេ។ លោកថា លោកមិនធ្លាប់បានធ្វើរឿងបែបនេះ កន្លងមកពីមុននោះទេ។ លោកនៅតែអះអាងថា លោកមកចូលរួមនៅក្នុងហាងនោះ ក្នុងនាមជាភ្ញៀវរបស់ហាង តែលោកមិនបានចាំរឿងរ៉ាវដែលនៅក្នុងហាង រហូតដល់ឈានដល់ការជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស។
ព័ត៌មានលំអិតសូមទស្សនាវីដេអូខាងក្រោមនេះ៖