សូ ដានីតា សម្រាលកូនដោយជោគជ័យខណ:មង្គលការមិនទាន់កំណត់ពេលវេលា

ភ្នំពេញ:ទីបំផុតដូចដែលការត្រៀមទុកតារាសម្តែងវ័យជ្រេអ្នកនាង សូ ដានីតា ពេលនេះបានសម្រាលកូនប្រុសដំបូងប្រកបដោយជោគជ័យបន្ទាប់ពីរួមរស់ជាមួយស្វាមីវ័យក្មេងអស់មួយរយ:ពេលកន្លងទៅនេះ។

អ្នកនាង សូ ដានីតា បានចូលទៅសម្រាលកូននៅមន្ទីពេទ្យអរៀនដាកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ ខណ:កូនប្រុសដំបូងរបស់នាងឆ្លងទន្លេរដោយជោគជ័យវេលាម៉ោង១០និង១៨នាទីយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១។កូនប្រុសរបស់ សូ ដានីតា បានសម្រេចដាក់ឈ្មោះ ស៊ិនសូ ម៉េងឃុន ។

បន្ទាប់ពីសម្រាលកូនប្រកបដោយជោគជ័យនេះដែរអ្នកនាងសូ ដានីតានិងស្វាមីក្មេងបានបង្ហាញអារម្មណ៍ក្រេកអរហើយរំភើបខ្លាំង។ខណ:មានទស្សនិកជននិងមិត្តភក្តិសិល្ប:ជាច្រើនបានចូលរួមអបអរផងដែរមិនតែប៉ុណ្ណោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញវត្តមានសួរសុខទុក្ខដល់មន្ទីពេ ទ្យ។

សូ ដានីតា និងស្វាមីលោក យុទ្ធ ឋាន: ក្រោយពេលមានទំនាក់ទំនងស្នេហាជាមួយគ្នាអ្នកទាំងពីរក៏បានសម្រេចរៀបចំធ្វើពិធីភ្ជាប់ពាក្យដោយស្ងាត់ៗខណ:មង្គលការនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។ចំណែកឯកូនដំបូងនេះគឺជាចំណងដៃនៃស្នេហាប្តីប្រពន្ធអ្នកទាំងពីរផងនោះ៕