កូនអ្នកមានប្រទេសឥណ្ឌា ចំណាយលុយធ្វើពិធីខួបកំណើតឱ្យសត្វសេះយ៉ាងអធឹកអធ័ម

នៅពេលថ្មីៗនេះ សារព័ត៌មានបរទេសបានចេញផ្សាយថា ឃើញមានមនុស្សចូលរួមកម្មវិធីមួយយ៉ាងច្រើនកុះករ គេនឹកស្មានថា ជាពិធីរៀបអារពាហ៍ពិពាហ៍គូថ្មី ក៏ប៉ុន្ដែការពិតទៅ គឺជាការរៀបចំពិធីខួបកំណើតរបស់សត្វសេះ ជាសត្វសំណព្វចិត្តរបស់កូនអ្នកមានស្តុកស្ដមម្នាក់នៅប្រទេសឥណ្ឌា។

Rajanesh Kumar ជាឈ្មោះសត្វសេះសំណព្វចិត្តរបស់លោក Goluiyadaf នាំមកពីតំបន់ Saharza។ សេះមួយក្បាលនេះ ត្រូវបានម្ចាស់វាស្រឡាញ់ខ្លាំងបំផុ។ លោក Golu បាននាំសត្វសេះមួយក្បាលនេះមកចិញ្ចឹមដូចកូនប្រុសតាំងពីអាយុបាន ៦ខែមកម្លេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះ គេឃើញមាននំខេកយ៉ាងធំ ត្រូវបានដាក់តាំងសម្រាប់ឱ្យសត្វសេះជាអ្នកផ្លុំទៀន។ មានមនុស្សមិនក្រោម ៥០០ នាក់នោះទេដែលបានចូលរួមកម្មវិធីដ៏អធឹកធ័មនេះ ហើយសម្រាប់ប្រទេសឥណ្ឌា ក៏គេបានចាត់ទុកថា មិនមែនជាចម្លែកនោះ សម្រាប់អ្នកដែលស្រឡាញ់សត្វចិញ្ចឹម និងរៀបចំពិធីខួបកំណើតឱ្យសត្វចិញ្ចឹមនោះដែរ ព្រោះគេជឿថា សត្វមួយចំនួនជាសេវៈរបស់អធិទេព៕