យុទ្ធសាស្ត្រទីផ្សារថ្មី! ហាងសាឡនមួយកន្លែងក្នុងប្រទេសថៃ កំពុងធ្វើឱ្យស្រីចាប់អារម្មណ៍ខ្លាំង

តាមរយៈសារព័ត៌មានថៃដែលទើបចេញនៅពេលនេះ បានអះអាងថា នៅលើហ្វេសបុក น้ำฝน สุดที่รัก បានបង្ហោះឱ្យដឹងថា មានបុរសៗរូបរាងសង្ហា និងមានសាច់ដុំជាច្រើនរូប បានចូលមកបម្រើការសេវាកម្ម កក់សក់ ធ្វើសក់ និង ម៉ាស្សាស្បែកក្បាលឱ្យនារីៗនៅក្នុងហាងសាឡនមួយកន្លែងក្នុងប្រទេសថៃ ។

សូមជម្រាបថា ហាងនោះត្រូវបានគេដឹងថា នៅក្នុងតំបន់មួយក្នុងខេត្ត ចាន់ថៈបុរី ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ភាគច្រើនដែលជាបុរសសាច់ដុំហាប់ណែន ចូលមកបម្រើការកក់សក់ ម៉ាស្សាស្បែកក្បែរ ដែលអាចកើបចំណូលបានរាប់ពាន់បាតក្នុងម្នាក់។ ខណៈយុទ្ធសាស្ត្រាទីផ្សារនេះ កំពុងតែល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក តែយ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ហាងសាឡននេះ មានការអនុញ្ញាតិច្បាប់អាជីវកម្មបែបនេះឬអត់នោះទេ។

យ៉ាងណាមិញ គេបានដឹងថា នៅក្នុងប្រទេសថៃ គឺសម្បូរហាងដែលមានបុរសសាច់ដុំបម្រើការជាច្រើនកន្លែងមកហើយ ជាក់ស្ដែងដូចជា ហាងលក់គ្រឿងសមុទ្រ ហាងផ្លែឈើ និងហាងអាហារផ្សេងៗ ដែលទាំងអស់នេះ គឺសុទ្ធសឹងជាយុទ្ធសាស្ត្រទាក់ទាញឱ្យមានភ្ញៀវទេសចរណ៍ចូលក្នុងស្រុក៕