តារាចម្រៀង The Toys ប្រកាសវិលមកច្រៀងវិញ បន្ទាប់ពីបាត់មុខអស់២ឆ្នាំ

តារាចម្រៀងថៃប្រុសមានឈ្មោះល្បី The Toys បានប្រាប់អ្នកសារព័ត៌មានថៃ ខ្លួនចង់ប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា វិលមកជាមួយស្នាដបទចម្រៀងជាច្រើនបទ ដែលជាបទថ្មីៗទើបតែបង្កើតឡើង បន្ទាប់ពីលោកបានបាត់ខ្លួនអស់រយៈពេល២ឆ្នាំពីសិល្បៈ។

តារាចម្រៀងប្រុសរូបនេះ បានអះអាងថា ស្របពេលដែលប្រទេសថៃជួបវិបត្តិកូវីដ១៩ លោកបានទៅទីកន្លែងណានោះទេ សូម្បីតែចេញពីក្រៅផ្ទះ។ រយៈពេល ២ឆ្នាំមកនេះ លោកត្រូវសម្ងំនៅតែក្នុងផ្ទះលេងហ្កេមរហូតមកដល់មានអារម្មណ៍ធុញធប់។ ដោយសារមិនអាចចេញទៅក្រៅផ្ទះបាន លោកបានព្យាយាមរកនឹកបទចម្រៀងថ្មីៗជាច្រើន ហើយរំពឹងថា នឹងត្រៀមបញ្ចេញនៅពេលស្ថាភាពកូវីដេ១៩ស្ងប់ស្ងាត់ និងប្រសើរឡើងវិញ។

រហូតមកទល់ពេលនេះ លោកថា លោកផលិតបទចម្រៀងជា Audio បានចំនួន១០០បទជាងហើយ ក៏មាននឹងត្រៀមបញ្ចេញ 3-4បទជាមុនសិន។ លោកថា ការតាំងចិត្តព្យាយាមនេះ ក៏សង្ឃឹមថា អ្នកគាំទ្រនឹងឃើញពីគុណភាពស្នាដៃផលិតបទចម្រៀងថ្មីរបស់លោករយៈពេល ២ឆ្នាំមកនេះផងដែរ៕