តារាស្រី ​Mai Davika កំពុងផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងរឿងបុរាណថៃ «Wanthong»

ថ្មីៗនេះសារព័ត៌មានថៃបានចេញផ្សាយឱ្យដឹងថា តារាសម្ដែងស្រីល្បីឈ្មោះ Mai Davika កំពុងឡើងប្រជាប្រិយភាពយ៉ាងខ្លាំង ខណៈនាងបានចូលរួមសម្ដែងរឿងភាគទូរទស្សន៍ថ្មីមាន​ចំណងជើងថា «Wanthong» ដែលជារឿងភាគបុរាណ។

រឿងភាគបុរាណនេះ មានការចូលរួមសម្ដែងពីតារាល្បីជាច្រើនដូចជា លោក Pong Naawat សម្ដែងជា ឃុនផែន លោក Chakrit Yamnam សម្ដែងជា ឃុនឆាង កញ្ញា Mai Davika សម្ដែងជា នាងវ៉ាន់ថង និងតារាកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបផងដែរថា រឿងភាគទូរទស្សន៍ប៉ុស្ដិ៍ One មួយនេះ កំពុងតែឡើង Rating ខ្ពស់ជាងគេនៅក្នុងប្រទេស ដែលវ៉ាដាច់រឿងភាគផ្សេងទៀត កំពុងបញ្ចាំងទន្ទឹមគ្នា។ នៅក្នុងនោះដែរ តារាស្រី Mai Davika ក៏ត្រូវបានមហាជនចាប់អារម្មណ៍ថា កញ្ញាពិតជាតារាសម្ដែងមានរូបសម្រស់ស័ក្ដសមបំផុត និងមានសមត្ថភាពក្នុងការសម្ដែងរឿងនេះ រហូតដល់គេហ៊ានឱ្យពិន្ទុរ 8/10 តែម្ដង៕