យាយគ្រវីសក់ថា ប្រតិកម្មខ្លាំងហេតុអ្វីឆ្កែសំពះព្រះក្នុងវត្តមិនបាន???

ថ្មីៗនេះតារាហ្វេសប៊ុកល្បីឈ្មោះរបស់ប្រទេសថៃដែលមានរហ័ស្សនាមថា យាយគ្រវីសក់ បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើអ្នកគ្រប់គ្រង់វត្តល្បីមួយនៅភូកេត ដោយសារហាមឃាតគាត់មិនអោយឆ្កែសំណព្វចឹត្តចូលទៅជាមួយ។

ពិតជាភ្ញាក់អស់សារព័ត៌មានថៃ និងអ្នកនិយមស្រឡាញ់សត្វចិញ្ចឹម ខណៈដែលបានឃើញយាយគ្រវីសក់ បង្ហោះវីដេអូឱ្យដឹងថា គាត់ត្រូវបានហាមនាំសត្វឆ្កែទៅសំពះព្រះនៅក្នុងវត្ត បណ្ដាលឱ្យគាត់ខឹងយ៉ាងសម្បារ និងពោលថា ឆ្កែ ក៏ចេះធ្វើបុណ្យដូចមនុស្សផងដែរ មនុស្សចិត្តអាក្រក់ តែឆ្កែ មិនចេះចិត្តអាក្រក់ដូចមនុស្សទេ ។

ជាមួយគ្នានេះដែរ យាយ​គ្រវីសក់ ឈ្មោះពិត ស៊ិតាង បួផង បានមានប្រតិកម្មយ៉ាងខ្លាំងថា សត្វមានចិត្តល្អជាងមនុស្សមួយចំនួនហើយគាត់បានបញ្ចាក់ថាគាត់មិនមកជាន់វត្តនេះទៀតនោះទេ។បញ្ចាក់មួយរយះនេះ យាយគ្រវីសក់ បានជួបរឿងក្ដៅក្រហាយ២ ដងមកហើយដោយលោកទៅសំដែងនៅប្រទេសហ្វ៊ីលីពីន ត្រូវបានអ្នករៀបចំកម្មវិធីធ្វើបាបឲ្យសំដែងក្នុងក្លឹបកម្សាន្តជាច្រើន ខុសនូវអ្វីដែលបានសន្យាគ្នាក្នុងកុងត្រា ហើយថ្មីៗនេះ គាត់ក៏ផ្ទុះកំហឹងជាមួយអ្នកគ្រប់គ្រងវត្តនៅខេត្តភូកេតទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖