
តាមរយៈសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា អ្នក ស្រីហូវ ដាណេ នាយិកា ឌែរម៉ូគ្លីនិកដែលទើបចូលរោងការជាមួយតារាថៃថ្មីៗនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន និងកំពុងឆែកឆេរហាងគ្លីនិក ពាក់ព័ន្ធករណីជំរិតទារប្រាក់។
ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ហាងគ្លីនិករបស់លោកស្រី ហូវ ដាណេ បានដាក់កាមេរ៉ាលួចថតរូបតារាៗមួយចំនួន រួមទាំងអតិថិជនផ្សេងទៀតនៅពេលចូលទៅកែសម្ផស្ស ហើយបានយករូបភាពទាំងនោះទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនម៉ឺនដុល្លារ ទើបធ្វើអោយមានកំហឹងផ្ទុះឡើងក្នុងចំណោមជនរងគ្រោះជាច្រើន ហើយក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសតែម្ដង។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ហូវ ដាណា បានសម្រេចចិត្តចូលរោងជ័យ ជាមួយ អ្នកជំនួញល្បីឈ្មោះម្នាក់ មានប្រាក់វាល់លានដុល្លារ។ ពិធីអាពាហ៍ពិពាហ៍នោះ បានធ្វើនៅវិឡារដ៏ស្កឹមស្កៃ មួយ ក្នុងបុរី វិមាន ភ្នំពេញ ក្រោមវត្តមាន តារា ល្បីៗ ជាច្រើន។
អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច អ្នកនាង យុគ ចិន្ដា ,អ្នកនាង គង់ សុជាតិ និង លោក ជាវិបុល ,អ្នកនាង សុគន្ធ និសា និង ស្វាមី , កញ្ញា សុខ សីឡាលីន លោក អ៊ុន សិទ្ធា លោក សាវីន ហ្វីលីព លោក ករុណា ពេជ្រ កញ្ញា ព្រះកាយ ច័ន្ទ។ អ្វីដែលជាការចាប់អារម្មណ៍ ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើ វិស័យកែសម្ផស្ស រូបនេះ ក្រៅពីវត្តមានតារាល្បីជាច្រើនរូប ខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំ ខណៈ ដែលតារាៗ ម្នាក់ៗ ជាប់ កម្មវិធី ជាច្រើននោះ គឺត្រង់កូនកំលោះ មាន វ័យក្មេង រហូតដល់ទៅ៨ឆ្នាំ ហើយជា អ្នកជំនួញមានមុខជំនួញច្រើនមុខទ្រព្យលានដុល្លារ ក្នុងប្រទេសថៃ៕