ជីដូនកាកី បង្ហាញជំហរគាំទ្រនាយិកាគ្លីនិកកែសម្ផស្សឌែរម៉ូគ្លីនិក

ម្សិលមិញនេះដែរ មានការលើកឡើងយ៉ាងព្រោងព្រាត់ជុំវិញ ព័ត៌មានថា ដេរប្រដាប់ភេទឲ្យដូចក្រមុំ ៧០០ដុល្លារ ដល់ចេញវិក័យបត្រមកតម្លៃ ២៨០០០ ដុល្លារអាម៉េរិក និងមានការលើកឡើងថា ម្ចាស់​កែសម្ជស្សឌែរម៉ូគ្លីនិកត្រូវបានចាប់ខ្លួន។ ប៉ុន្តែបើតាមប្រភពច្បាស់ការ បានបញ្ជាក់ថា នាថ្ងៃដដែលនោះ ម្ចាស់កែសម្ជស្សខាងលើមិនត្រូវបានចាប់ខ្លួនអីនោះទេ គ្រាន់តែចូលខ្លួនសួរនាំ តែប៉ុណ្ណោះ នឹងឲ្យអ្នកស្រី ដាណេ វិលត្រលប់ទៅកាន់គេហដ្ឋានជាប្រក្រតី ។

ស្រីម៉ុច ឬជីដូនកាកី បានបង្ហោះសារសរសេរថា «​ក្នុងនាមខ្ញុំជា presenter របស់ DC Dermo clinic ខ្ញុំជឿជាក់យ៉ាងម៉ុតមាំចំពោះគ្លីនិក មានមនុស្សជាច្រើន ដែលបានឆ្លងកាត់ការកែសម្ភស្សនៅនីនោះដោយfree ព្រោះបងស្រីជាមនុស្សមានទឹកចិត្តល្អស្រលាញ់រាប់អានអ្នកនៅជុំវិញខ្លួន ។ បងស្រីយល់ថាលុយវាសំខាន់ តែមិនដល់ថ្នាក់អំពើថោកទាបអីក៍ហ៊ានធ្វើ ដើម្បីលុយនោះទេ ។ ( ហើយសំខាន់មានអ្នកនិយាយថា មានការចាប់ខ្លួន ពាក្យទាំងនោះវាមិនសមហ្នឹងនិយាយនោះទេ គឺគាត់មិនបានធ្វើអីខុសទេ ហើយគាត់ចូលទៅទីនោះគឺការអញ្ចើញទៅសួរនាំ ទៅតាមនិតិវិធីរបស់ប៉ូលិស ហើយគាត់ជាពលរដ្ថគោរពច្បាប់ចឹងគាត់ត្រូវតែចូលទៅ រកភាពយុត្តិធម៍ចំពោះខ្លួនគាត់ដូចគ្នា )»៕