
តែដោយសារតែមានការផ្តល់កម្លាំងចិត្តពីបងប្អូនអ្នកសិល្បៈ និងអ្នកគាំទ្ររបស់ តារាស្រី វ៉ាន់ នីឡា នាងសុខចិត្តនៅសូរទ្រាំហើយថែមទាំរសនៅជាមួយនិងភាពឈឺចាប់ និងអារម្មណ៍មួយដែរខ្មៅងងឹត ហើយបានធ្វើឲ្យនាងស្ទើតែខ្លាចទៅជាមនុស្សម្នាក់ដែរបាក់ទឹកចិត្ត និងរងបួសផ្លូវចិត្តខ្លាំងស្ទើតែទៅជាមនុស្សស្រីម្នាក់ដែររោគចិត្តទៅហើយ ។
គួរឱ្យចាប់អារម្មណ៍ផងដែរថា បន្ទាប់ពីកញ្ញា ទេព បូព្រឹក្ស ទទួលយុត្តិធម៌ពីរឿងរ៉ាជាមួយបុរសម្នាក់បានជះស្រារដាក់នាង នោះបានធ្វើឱ្យ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារមួយដែរបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ថា «ស្តាយដល់ហើយ បើសិនជាយប់ថ្ងៃកើតហេតុដែលវាប្រើអំពើហិង្សាដាក់ ខ្ញុំៗមានប្រតិកម្មខ្លាំង កុំទុកមុខឱ្យវា កុំខ្លាចខ្មាសគេ ម៉្លេះពេលនេះអាម្នាក់ហ្នឹងជាប់គុកបាត់ហើយ មិនមែនទុកឱ្យវាមានសេរីភាពដល់ពេលនេះ ហើយខ្ញុំប្រហែលជាមិនបាត់បង់អ្វីដែលខ្ញុំធ្លាប់មានពីរមុន។ ហត់ណាស់លោកអើយលោក តែថ្ងៃណាទៅទើបរឿងមួយនេះចប់ជាស្ថាពរ »៕