ខ្លោចចិត្ត!! ពេលដឹងស្ថានភាពជំងឺរបស់ នាយ សាន ម៉ៅ ពេលនេះពិតជាធ្ងន់ធ្ងរខ្លាំង..

តារាកំប្លែងជើងចាស់ភាគច្រើនប្រិយមឹត្តបានស្គាល់តាំងពីយូរលង់ណាស់មកហើយ ដោយពេលនេះដែរគឺនាយ សាន ម៉ៅ ក្នុងមួយរយះពេលនេះជំងឺរបស់គាត់គឺកំពុងស្ថិតនៅមន្ទីរពេទ្យកាល់ម៉ែត និងកំពុងសង្គ្រោះបន្ទាន់ផងដែរ។

ជាក់ស្ដែងមុនេះបន្តិច លោក ពូ នាយ កុយ ដែលត្រូវជាដៃគូសម្តែងជាមួយនាយ សាន ម៉ៅ បានទៅសួរសុខទុក្ខ ហើយនាយកុយក៏បានបញ្ជាក់ពីស្ថានភាពជំងឺនាយ សាន ម៉ៅ ក្រោយមានដំណឹងពីគ្រូពេទ្យខ្លះៗថាៈ“ថ្ងែនេះខ្ញុំបានមកសួរសុខទុក្ខសម្លាញ់សាន់ម៉ៅនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់កាល់ម៉ែតនឹងយកថវិកាមួយចំនួនយកមកជួយគាត់ហើយខ្ញុំបានជួបលោកគ្រូពេទ្យប្រាប់ថាជំងឺរបស់គាត់ឈឺច្រើនមុខពេកហើយក្រុមគ្រួពេទ្យបានជួយអស់ពីកម្លាំងចិត្តហើយខ្ញុំសូមជូនពរសម្លាញ់សាន់ម៉ៅអោយឆាប់ជានឹងបានសម្តែងជាមួយគ្នាទៀត”៕