អន្ទិត កក្កដា សោភ័ណ្ឌ ជាសះស្បើយជំងឺកូវីដ-១៩

ភ្នំពេញ:អន្ទិត កក្កដា សោភ័ណ្ឌ បានជាសះស្បើ យពីជំងឺកូវីដ-១៩ហើយបន្ទាប់ពីចូលសម្រាកព្យា បាលច្រើនថ្ងៃមកនោះប៉ុន្តែត្រូវបន្តទៅធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។នេះបើតាមការបញ្ជាក់របស់ផេកសិល្បករកម្ពុជា។
យោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជារប ស់លោក អ៊ឹម ជីវ៉ា បានលើកឡើងថាសូមអបអរសា ទរប្អូន កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវី ដ-១៩ហើយថ្ងៃនេះប៉ុន្តែត្រូវបន្តទៅធ្វើចត្តាឡីស័កនៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញព្រែកភ្នៅបន្តទៀត។ គេចាំបានថាអន្ទិត កក្កដា សោភ័ណ្ឌកាលពីថ្ងៃទី ១ ៤ខែមីនាឆ្នាំ ២០២១បានទទួលលទ្ធផលតេស្តរកឃើញវិជ្ជមានកូវីដ-១៩បន្ទាប់ពីបានទៅចូលរួមពីធីមង្គលមួយកាលពីថ្ងៃទី១២ ខែមីនានៅខេត្តតាកែវ ៕