ភ្ញាក់ផ្អើលបំផុត ក្រុមអ្នកគាំទ្រនាំគ្នាដេកតាមចិញ្ចើមផ្លូវរង់ចាំទិញសំបុត្រចូលទស្សនាការប្រគំតន្ត្រីក្រុម Bodyslam

ថៃ៖ ក្រុមចម្រៀងល្បីប្រចាំប្រទេសថៃអស់រយៈកាលរាប់ឆ្នាំហើយនោះគឺ ក្រុម Bodyslam ដែលនិយមតន្ត្រីរ៉ុក បានរៀបចំការប្រគំតន្រ្តីរបស់ខ្លួននៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៩ នេះ។

គេមើលឃើញថា ការលក់សំបុត្រចូលទស្សនាពិតជាពិបាកខ្លាំងមែនទែន ដោយសារតែចំនួនទស្សនិកជនសម្រុកចូលទស្សនាអាចច្រើនលើសកំណត់នៃការគ្រោងទុក។ នៅយប់ថ្ងៃទី ៥ ខែមករា គេឃើញមានអ្នកគាំទ្ររាប់ពាន់នាក់ បានដេករង់ចាំនៅតាមចិញ្ចើមផ្លូវ ដើម្បីទិញសំបុត្របានចូលអ្នកទស្សនា។ អ្នកខ្លះនិយាយថា ទោះដាច់យប់ ឬចាំក្រោមកំដៅថ្ងៃ ក៏ត្រូវតែចូលទស្សនាឱ្យខាងតែបាន៕

សូមសទស្សនារូបភាពក្នុងទិដ្ឋភាពថ្ងៃលក់សំបុត្រ៖