សុគន្ធ នីសា ត្រឡប់ទៅដល់ផ្ទះវិញត្រៀមចេញវីដេ អូពិសេសមួយអំឡុងពេលព្យាបាលកូវីដ

ភ្នំពេញ:បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ តារាចម្រៀងអ្នកនាង សុគន្ធ នីសា ត្រូវបានអនុញ្ញា តិឲ្យត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែនាងក៏ត្រូវបន្តឃុំ ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះដើម្បីតាមដានសុខភាពផងដែរ។

ការវិលត្រឡប់មកដល់ផ្ទះរបស់សុគន្ធ នីសាកាល ពីយប់មិញនេះដែរក្រៅតែសប្បាយចិត្តដែលរួចផុតនិងជាសះស្បើយពីកូវីដ-១៩នាងក៏បានបង្ហាញស្នា មញញឹមដោយជំនឿចិត្តជាថ្មីផងដែរ។ម្យ៉ាងទៀតនាងក៏បានប្រាប់ឲ្យដឹងថាខ្លួននឹងធ្វើវីដេអូពិសេសដើម្បីចែកជូនបងប្អូនអំពីជំងឺកូវីដផងដែរ។
អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ដូច្នេះថានាងខ្ញុំនិង Post ពីVideo ដែលនាងខ្ញុំបានសម្រាកព្យា បាលជំងឺCovid1-9កន្លងមក និងពាក្យពេចន៍ថ្លែងអំណរ គុណជាច្រេីន។អរគុណបងប្អូនទាំងអស់គ្នាដែលជូនពរ  ។សូមបញ្ជាក់ថា សុគន្ធ នីសា បានប្រ កាសជាសះស្បើយជំងឺកូវីដ-១៩កាលពីម្សិលមិញ បន្ទាប់ពីទៅសម្រាកព្យាបាលជាច្រើនថ្ងៃកន្លងមកនោះ៕