កូរសាហាវហ្មង «ម៉ាប់» ដុតអារម្មណ៍ដៀមដាមកប់តែម្ដង ….

ផលិតកម្មរស្មីហង្សមាសទើបតែបញ្ចេញបទថ្មីរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «ម៉ាប់ៗ» ទើបតែមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកគាំទ្រផ្ទុះមតិពេញទឹកពេញដី រហូតថ្នាក់អានហើយ ទប់អារម្មណ៍មិនជាប់។

ជាក់ស្ដែងបទថ្មីនេះ ពិតជាត្រូវចិត្តអារម្មណ៍អ្នកដែលមានសាច់ត្រឡុកត្រលន់ខ្លាំងណាស់ ព្រោះថា ម៉ាប់បន្តិចមានអីមិនល្អ មែនអត់អ្នកម៉ាប់ទាំងអស់គ្នា? ។ ងាកមកអានពីអារម្មណ៍អ្នកគាំទ្រវិញ អ្នកខ្លះថា អ្នកនិពន្ធ​បទនឹងប្រយ័ត្នខ្ញុំប្តឹងតែងមកអត់សីលធម៌សោះ ១បទលឺតែម៉ាប់ៗមានដឹងអត់ថាម៉ែខ្ញុំឈ្មោះម៉ាប់..ហាហា។ ខ្លះទៀតថា ម៉ាប់មែនពិតតែគួរអោយស្រលាញ់ Idol ដៀមដាមណាស់លូវកូរឡើងសាហាវម៉ង បទឡើងពិរោះ ការនិពន្ធពិតជាមានន័យ ទាំងទំនុកភ្លេង សំខាន់បាញ់ចំៗតែម្ដង។

តោះស្ដាប់ម្ដងមើល៖