ចាន់​ ​វឌ្ឍនាកា និងគូស្នេហ៍ បើករថយន្ដទំនើបបុកខឿនផ្លូវ 

កាលពី​យប់មិញ​នេះ​ មានករណី​គ្រោះថ្នាក់ចរាចរ​ណ៏​មួយ​ បានកើតឡើង​ ដោយរថយន្ត​សេរីដ៏ទំនើបម៉ាក​ Lexus Nx​200t ពណ៌​ខ្មៅ​ មានស្លាកលេខភ្នំពេញ​ 2AX-7011 បានបុកឃឿនច្រមុះជ្រូក​ ខាងក្រោមស្ពានអាកាស​ ៧មករា​ រួចក៏បន្តរត់គេចមកដល់ក្បែរ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ ក៏ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការ​ស្ទាក់ចាប់បា​នតែម្តង។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ដែរ​ គឺមានគ្នា​ ២នាក់​ ដែលអ្នកបើកបរ​រថយន្ត​ដ៏​ទំនើប​មួយនេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ បាននាំគ្នាអះអាងថា​ គឺជា កីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់ប្រទេសកម្ពុជា​(CV11) ចាន់​ ​វឌ្ឍនាកា​ រួមជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ បើតាមការ​សម្ភាសន៍​ចំពោះប្រជាពលរដ្ឋនៅតំបន់កើតហេតុនោះ​ បានឲ្យ​ដឹងថា​ ក្រោយពី​មានការ​ស្ទាក់ចាប់បានពី​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​រួចមក​ តារាបាល់ទាត់រូបនេះ​ ក៏បានប្រេីនូវ​កាយវិកាមិនសមរម្យ​ នឹងបានចុះមកសួរប្រជាពលរដ្ឋថា​ “បងឯង​ធ្វើ​ការ​ស្អី​ បងឯង​គឺជា​សមត្ថកិច្ច​មែន”។

ទាក់ទង​នឹង​កាយវិកា​ ក៏ដូចជា​ការចោទសួរសំនួរមិនសមរម្យទៅលើប្រជា​ពលរដ្ឋ​រួចមក​ ក៏​មាន​មតិ​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​ខាងលើនេះក៏បានធ្វើការ​រិះគន់​ និង​លើកឡើងថា​ កីឡាករ​បាល់​ទាត់​ ចាន់​ វឌ្ឍនាការ​ ដែលមា​ន​ឈ្មោះ​ល្បី​​រូបនេះ​ បានចេញចរឹកមកឡូយ​ និងសាហាវណាស់​៕