សុគន្ធ នីសា ចែករំលែកបទពិសោធន៍ខ្លះៗដែលអាចយកឈ្នះជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយ (វីដេអូ)

ភ្នំពេញ:តារាចម្រៀងហង្សមាសអ្នកនាង សុគន្ធ នីសា ក្រោយទទួលបានការព្យាបាលនិងជាសះស្បើយជំងឺ​កូវីដ​-១៩​នាង​ត្រូវបានអញ្ញាតិវិលត្រឡប់មកផ្ទះវិញប៉ុន្តែបន្តធ្វើចត្តាឡីស័កតាមដានសុខភាពរ យ:ពេល១៤ថ្ងៃទៀត។
ស្របពេលដែលបានជាសះស្បើយនិងបានវិលត្រ ឡប់មកដល់ផ្ទះដោយបន្តធ្វើចត្តាឡីស័ករយ:ពេ ល១៤ថ្ងៃនេះអ្នកនាង សុគន្ធ នីសា បានធ្វើការLi ve វីដេអូជាង១ម៉ោងរៀបរាប់អំពីអាការ:ជំងឺតាំងពីដំបូងរហូតចូលសម្រាកព្យាបាលជាងកន្លះខែផងដែរ។

អ្នកនាង សុគន្ធ នីសា បញ្ជាក់ថាបន្ទាប់ពីធ្វើតេស្តដឹ ងលទ្ធផលគឺនាងវិជ្ជមានកូវីដ-១៩បានតាំងចិត្តរួច ជាស្រេចដើម្បីចាំក្រុមគ្រូពេទ្យមកយកទៅព្យាបាល ហើយអ្វីដែលសំខាន់នោះគឺកុំភ័យឬបាក់ទឹកចិត្តឲ្យ សោះត្រូវតែរឹងមាំជានិច្ច។
នាងបានប្រាប់ពីអាការរ:ជំងឺដំបូងថាមានក្តៅខ្លួនខ្លាំ ង បែកញើសចុងដៃ ចុងជើង និងដើមទ្រូងជាដើម ។នីសានិយាយទៀតថាពេលដែលទទួលលទ្ធផលវិ ជ្ជមានកូវីដគឺនាងបានចូលទៅសម្រាកព្យាបាលដោ យធ្វើតាមការ ណែនាំរបស់ក្រុមគ្រូពេទ្យនិងត្រូវតែស្អាតជានិច្ចទាំងរាងកាយនិងបន្ទប់ស្នាក់នៅព្យាបា ល។

នាងក៏បានផ្តាំផ្ញើថាសម្រាប់បងប្អូនដែលទទួលទ្ធ ផលតេស្តកើតជំងឺកូវីដ-១៩រឿងដែលសំខាន់គឺត្រូ វតែរឹងមាំកុំបាក់ទឹកចិត្តដើម្បីយកឈ្នះជំងឺមួយនេះព្រោះថាជំងឺនេះពេលដែលកើតហើយវាចូលទៅបំ ផ្លាញ់រាងកាយនិងសួតរបស់យើងឲ្យទ្រុតទ្រោមខ្លាំ ង។ដូច្នេះត្រូវតែរឹងមាំដើម្បីប្រយុទ្ធជាមួយជំងឺដ៏កា ចសាហាវនេះ។ដើម្បីបានដឹងកាន់តែច្បាស់សូមស្តា ប់ការរៀបរាប់លម្អិតរបស់ សុគន្ធ នីសា ខាង ក្រោ មនេះទាំងអស់គ្នា៕