ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោក នឹងលេចចេញជារូបរាងនៅលើទឹកដីកំពង់ស្ពឺ

កំពង់ស្ពឺ: ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក​ជា​លើកដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា នឹង​លេចចេញ​ជា​រូបរាង​នៅលើ​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តាមរយៈ​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប ជាមួយនិង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី បង្ហាញថា វេលា​ម៉ោង៥ល្ងាច​ថ្ងៃ​ចន្ទ​ទី៧ ខែមករា ឆ្នាំ២០១៩ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក ជា​លើកដំបូង​បំផុត​នៅលើ​ទឹកដី​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រវាង​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប ជាមួយនិង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd។

គំរោង កីឡា​យានយន្ត​នេះ មិនសូវ​បានទទួល​ទទួល​ប្រាក់ចំណេញ​ច្រើន​ទេ តែ​វា​និង​អាច​ធ្វើជា​ស្ពាន​សម្ល​ង​ឲ្យ​បាន​ផ្សា​ផ្ជា​ប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន​រួម​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ប្រជាជន​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផងដែរ។

គេហទំព័រ​នេះ​បន្តថា ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​ដូច​ខាងលើនេះ​មួយកន្លែង​នៅ​ប្រទេស​ជប៉ុន​មាន​អាយុកាល១៦ឆ្នាំ​រួចមកហើយ យោងតាម​បទពិសោធន៍​នេះ​ក្រុមហ៊ុន​ទាំង​ពីរបាន​ឯកភាពគ្នា ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​អស់​រយៈពេល៧ខែ​កន្លងផុត​ទៅហើយ ទើបតែ​បានរៀបចំ​កិច្ចព្រមព្រៀង​ដើម្បី​ចុះហត្ថលេខា​នៅថ្ងៃនេះ ដោយសារ​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​កាន់តែ​មាន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក៕