ព្រោះតែ Depression (ជំងឺបាក់ទឹកចិត្ត) បានឆក់យកជីវិតម្នាក់ទៀតហើយទាំងវ័យក្មេង

នាពេលថ្មីៗនេះ មានករណីចង់សម្លាប់ជាច្រើនបានកើតឡើង ដូចយុវតី ដេត ពេជ្ជចន្ទ័លីហួ បានចងកសម្លាប់ខ្លួ​ន ក៏ដូចជានារីម្នាក់ទៀតចង់លោតទឹកសម្លាប់ខ្លួនគឺដោយសារតែ Depression។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វិន៚ វិន បានបង្ហោះសារទាំងទឹកភ្នែកថា ៖ «Stt ចុងក្រោយលាត្រឹមពាក្យថាsad ហើយក៏ទៅចោលគេគ្រប់គ្នាបែបនឹងអ្នកយល់ពីអារម្មណ៍ពួកយើងទាំងគ្នាទេ មនុស្សចិត្តអាក្រក់ក្បត់ពាក្យសំដីខ្លួនឯងគ្រែងថាខានឃើញមុខញុំយូហើយហីចង់ជួបញុំហីហើយយើងនឹងក៏បានសន្យាមួយញុំថាចាំជួបគ្នាពេលញុំទៅស្រុកវិញហីលូវម៉េចក្បត់ពាក្យសន្យាខ្លួនឯងចឹងម៉េចបានកុហកគេចឹងអ្នកចេះកុហកតាំងពីពេលណាមកហា៎៎ចុះធ្លាប់ប្រាប់ថាអត់ចូលចិត្តពាក្យកុហកទេតែលូវម៉េចបានចេះកុហកខ្លួនឯងចឹងហេតុអីគិតខ្លីហេតុអីធ្វើរឿងបែបនឹងប្រាប់អោយលឿមកថាហេតុអីបានជាអ្នកសំរេចចិត្តធ្វើបែបហ្នឹងមានរឿងអីហេតុអីអ្នកមិននិយាយប្រាប់គេអោយ បានធូរចិត្តខ្លះ ម៉េចបានអ្នកលាក់ទុកតែម្នាក់ឯងហើយធ្វើរឿងបែបហ្នឹងពេលញុំពិបាក់ចិត្តញុំធ្លាប់ប្រាប់អ្នក។

ហើយអ្នកធ្លាប់ប្រាប់ខ្ញុំថាកុំឲ្យធ្វើរឿងអីឆ្កួតៗបែបហ្នឹងតែឥឡូវម៉េចបានជាអ្នកធ្វើខ្លួនឯងចឹងហា៎៎ មនុស្សចិត្តអាក្រក់មនុស្សកុហកខ្ញុំស្អប់អ្នក។ អ្នកក្បត់ពាក្យសម្តីក្បត់ពាក្យសន្យាដែលធ្លាប់សន្យាមួយញុំថាចាំជួបខ្ញុំថ្ងៃញុំទៅស្រុកវិញតែអ្នកអត់ចាំ ឥឡូវនេះខ្ញុំកំពុងពិបាកចិត្តខ្លាំងណាស់ឆាប់ងើបមកកំដរខ្ញុំវិញមកងើបមកណែនាំពាក្យល្អឲ្យខ្ញុំឈប់ពិបាក់ចិត្តម្ដងទៀកមកឲ្យលឿន ហើយម៉េចបានគេងយូរម្លេះឆាប់ងើបមកវិញភ្លាមមក តើអ្នកដឹងទេថាអ្នកបានធ្វើអោយមនុស្សជាច្រើនស្រក់ទឹកភ្នែកដោយសារអ្នក ជាពិសេសគ្រួសាររបស់អ្នកតើអ្នកដឹងទេថាគាត់ពិបាកទទួលយកប៉ុណ្ណោះដែលត្រូវបាត់បង់អ្នកដែលត្រូវបាត់បង់សមាជិកក្នុងគ្រួសារដែលគាត់ស្រលាញ់ អ្នកមានឃើញទឹកភ្នែករបស់ពួកយើងទាំងអស់គ្នាទេចឹងហើយហេតុអីអ្នកដាច់ចិត្តទៅចោលពួកយើងទាំងអស់គ្នាបែបហ្នឹងមែនអ្នកប្រាប់ខ្ញុំតែអ្នកធ្វើមិនបានខ្លួនឯងផងហ្នឹងម៉េចទៅចោលគេគ្រប់គ្នាទាំងដែលមិនបានលាមិនប្រាប់ទៅហើយទៅគ្មានថៃត្រឡប់វិញទេគ្មាឱកាសនឹងបានជួនគ្នាទៀតទេ

សម្រាប់ខ្ញុំទោះបីភាពស្និទ្ធស្នាលរបស់យើងវាមិនដូចពីមុន ប៉ុន្តែអារម្មណ៍របស់ខ្ញុំប្រាប់ថាមិនចង់ជឿទទួលយកអត់ទាល់បានខ្ញុំសឹងតែមិនជឿថាអ្នកហ៊ានធ្វើបែបហ្នឹង តែបើសិនជាអ្នកទៅហើយសូមឱ្យអ្នកទៅអោយបានសុខកតិភពតាមផ្លូវដែលអ្នកសំម្រាចចិត្តថានឹងទៅហើយឆាប់ត្រឡប់មកវិញណាបើមានជាតិក្រោយសុំកុំឲ្យអ្នកអាយុខ្លីបែបនឹងទៀតហើយសុំឲ្យយើងបានជួបគ្នាម្តងទៀតពួកយើងគ្រប់គ្នា នឹងចងចាំអ្នកទុកក្នុងចិត្តជានិច្ចI’m sorry ដែលញុំខឹងហើយ blockបងចោលថ្ងៃនោះញុំSorryពិតមែនI really miss you »៕