លោក ណុប បាយ៉ារិទ្ធ បានត្រលប់ទៅផ្ទះវិញ ក្រោយសម្រាកព្យាបាលអស់ ២៥ ថ្ងៃ

បន្ទាប់ពីចូលសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke អស់រយៈពេល ២៥ ថ្ងៃ ពេល តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានត្រលប់ទៅផ្ទះវិញហើយ ក្រោយក្រុមគ្រូពេទ្យ បញ្ជាក់ថាលោកបាន បានជាសះស្បើយពីកូវីដ-១៩ ហើយលទ្ធផលតេស្ដចំនួន ២ ដង បង្ហាញថា អវិជ្ជមាននៃមេរោគកូវីដ-១៩។

លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ក្នុងហ្វេសប៊ុកលោកថា៖ «ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច»។ ក្រោយពីចាកចេញមន្ទីពេទ្យតារាចម្រៀងប្រចាំផលិកម្មហង្សមាសរូបនេះ ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃទៀត និងរាយការណ៍អំពីស្ថានភាពសុខភាពទៅក្រុមពេទ្យ។

សូមជម្រាបថា ក្រៅពីលោក ណុប បាយ៉ារិទ្ធ បានជាពីកូវីដ-១៩ ក៏មាន តារាចម្រៀង សុគន្ធ និសា, តារាចម្រៀង  វី ឌីណែត និងអ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីទូរទស្សន៍ហង្សមាស៕