ភ្ញាក់ផ្អើល!! តារាស្រីថៃស្រកអស់ ១៣ គីឡូ សម្ញែងរាងបញ្ឍឺចិត្តសង្សារចាស់

តារាចម្រៀងស្រី វ៉ាយ កាមិកាសេ ដែលល្បីថាមានរូបរាងដូចកញ្ញា ៨០ គីឡូនោះ ឥឡួវនេះ ក្រោយពីបានបែកពីសង្សារចាស់ហើយភ្លាម នាងបានផ្លាស់ប្ដូររូបរាងសម្រកគីឡូអស់ ១៣ គីឡូ សម្ញែងរាងសិចស៊ីនៅលើឆ្នេរសមុទ្រតែម្ដង។

នៅបានទៅកម្សាន្ដនៅភូកេត ដែលជាសមុទ្រស្រស់ស្អាតជាងគេនៅក្នុងប្រទេសថៃ ថែមទាំងបង្ហោះរូបជាច្រើនសន្លឹកនៅលើអ៊ីនស្ដាក្រាមថា « “starting 2019 off with a smile on face sometimes i forget how lucky i am…. »។ នាងបាននិយាយក្នុងខម្មិន្ដថា នាងមិនខ្វល់ពីស្នេហាចាស់ទៀតឡើយ សំខាន់នៅពេលនេះ នាងស្រកអស់ ១៣ គីឡូហើយ។ ពិតជាភ្ញាក់ផ្អើលអស់អ្នកគាំទ្រខ្លាំងណាស់ ៕