រន្ធត់ចិត្ត !! ក្រោយពេលតារាស្រីថៃបង្ហោះវីដេអូនេះភ្លាមៗនៅលើអ៊ីនស្ដាក្រាមឱ្យអ្នកគាំទ្រជួយសែរ

ដូចដែលបានឃើញនៅក្នុងរូបភាពខាងលើអីចឹងនេះ សភាពស្បែកមុខរបស់តារាស្រី ไอซ์-อภิษฎา ( អៃ អៈភិសៈដា) មានសភាពហើមជាំ និងស្នាមថ្នេរច្រើនកន្លែងផងដែរ។ តារាស្រីរូបនេះ បានបង្ហោះវីដេអូដែលធ្វើឱ្យអ្នកគាំទ្ររន្ធត់ និងព្រួយបារម្ភអំពីនាងយ៉ាងខ្លាំង។ ម្នាក់ៗមានការងឿងឆ្ងល់យ៉ាងខ្លាំង និងបានខម្មិន្តសួរដេញដោលអំពីសភាពរាងកាយរបស់នាង ។

មានអ្នកខ្លះឆ្ងល់ថា តើនាងមានគ្រោះថ្នាក់អ្វី បានជាសភាពធ្ងន់ធ្ងរយ៉ាងនេះ? តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់ទៀតថា នាងធ្លាក់នៅក្នុងសភាពបែបនេះហើយ នៅមានអ្នកស្រឡាញ់នាងទេ? សម្ដីមួយឃ្លានោះ កាន់តែធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីនាងកាន់តែខ្លាំងឡើង និងនាំគ្នាស៊ែរយ៉ាងភ្លូកទឹកភ្លូកដី។

នាង អៃ អៈភិសៈដា បានបញ្ជាក់នៅលើអ៊ីនស្ដាក្រាមនាងថា « នេះគឺជាការផាត់មុខយ៉ាងសាហាវបំផុត ក្នុងថ្ងៃថតរឿង »៕