
មុននេះបន្ដិចតារាចម្រៀងស្រី បាន មុន្នីល័ក្ខ បានបង្ហោះថា ៖ « « អគុណដែលបានចុះផ្សាយរឿងនេះ តែខ្ញុំសុំបញ្ចាក់ថា ខ្ញុំនិងបង DJ Cake បានផ្ដាច់ពាក្យនិងគ្នាចប់យូរណាស់ហើយ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំខ្ញុំនិងបងDJ CAKE ជាអ្វីនិងគ្នាតទៀត ហើយសព្វថ្ងៃពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ ។ អរគុណសម្រាប់ក្ដីស្រលាញ់របស់បងប្អូនទាំងអស់គ្នា »។
នាងត្រូវបានសារព័ត៌មានក្នុងស្រុកទម្លាយរឿងរ៉ាវស្នេហាជាមួយ DJ CAKE ថា ក្រោយពីបែកបាក់ជាមួយភរិយាដើម DJ Cake មានទំនាក់ទំនងជាមួយតារាចម្រៀងស្រីមួយរូបដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈវិបសាយ Youtube កញ្ញា បាន មុន្នីល័ក្ខ អស់រយៈពេល៤ឆ្នាំមកហើយ។ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាហើយ អ្នកស្គាល់កញ្ញាតែងតែឆ្ងល់ថាតើពេលណាដែលតារាចម្រៀងបែបរ៉េប DJ Cake និងតារា Youtube កញ្ញា បាន មុន្នីល័ក្ខ នឹងមានដំណឹងល្អ រៀបមង្គលការ ។
ចំណែកតារាចម្រៀងសម្លេងស្រទន់ កញ្ញា មុន្នីល័ក្ខ វិញក៏មិនបានបង្ហើបព័ត៌មាននេះជាសាធារណៈទេ ជាពិសេសទំនាក់ទំនងអ្នកទាំងពីរជាគូដណ្តឹងនឹងគ្នា។ តែមហាជនសង្កេតឃើញថាអ្នកទាំងពីរតែងតែទៅណាមកណាជាគូ ចំណែកឯ DJ Cake វិញថែមទាំងបង្ហោះនូវរូបភាពស្និទស្នាលនឹងគ្នាជាញឹកញាប់។ មហាជនកំពុងតែរង់ចាំមើលថាតើពួកគាត់នឹងរៀបការនៅពេលណា ពីព្រោះទំនាក់ទំនងរបស់ពួកគេទាំងនេះមានរយៈពេលជាង ៤ឆ្នាំមកហើយ ៕