សួស វីហ្សា បានវិលត្រឡប់មកផ្ទះវិញហើយតែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត

ភ្នំពេញ:តារាចម្រៀងហង្សមាស សួស វីហ្សា បន្ទាប់ ពីព្យាបាលជិត២០ថ្ងៃនោះពេលនេះបានជាសះស្បើ យជំងឺកូវីដ-១៩និងត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់មកផ្ទះវិញហើយប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីតាមដានសុខភាព។

តារាស្រី សួស វីហ្សា បានរៀបរាប់ថា ថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19ហេីយក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែងព្យាបាល នៅសណ្ធាគារGreat Dukeត្រឡប់ទៅផ្ទះវិញហេី យ។ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីស័ក្តនៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន១៤ថ្ងៃបន្ថែមទៀត។

“ចំពោះការធ្វើចត្តាឡីស័កនេះគឺរហូតដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ខ្ញុំនឹងត្រូវទៅមន្ទីពេទ្យដេីម្បីយ កសំណាកជាលេីកចុងក្រោយអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID -1 9 ១០០ភាគរយពិតប្រាកដមែន”។សួស វីហ្សា បន្ត។

តារាស្រី សួស វីហ្សាបន្ថែមថារយៈពេល១៧ថ្ងៃគត់ដែលនាងបានមកសំរាកព្យាបាលជំងឺCOVID-19 ហើយសូមគោរពថ្លែងអំណរគុណអស់ពីចិត្តដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាប័ណ្ឌគ្រប់ផ្នែ កដែលលោកបានយកចិត្តទុកដាក់មេីលថែគ្រប់អ្ន កជំងឺទាំងអស់នឹងបានបំពេញបេសកកម្មដ៏សស្រា ក់សស្រាំនៅទី នេះចេញពីបេះដូង។សូមលោកគ្រូអ្នកគ្រូពេទ្យទាំង អស់មានសុខភាពមាំមួនកម្លាំងខ្លាំងក្លា នឹងបន្តជួ យស្រោចស្រង់ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដេីម្បីអោយពួកអាចគាត់រស់រានមានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ៕