អ្នកគាំទ្រកាន់តែមានជំនឿចិត្ត ចំពោះបេក្ខភាពបវរកញ្ញា រ៉េត សារីតា ឆ្ពោះទៅកាន់ឆាកMiss Universe International

កញ្ញា រ៉េត សារីតា បានប្រែក្លាយខ្លួនទៅបេក្ខភាពម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីមហាជនកម្ពុជា ក្រោយពីនាងឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីប្រឡង បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងមានភាពតស៊ូរហូតបានទទួលចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នកំពុងត្រៀមខ្លួន ទៅប្រកួតប្រជែងជាមួយបវរកញ្ញាមកពីជុំវិញពិភពលោក ក្នុងកម្មវិធី «Miss Universe International» នាពេលខាងមុខ។

ទន្ទឹមគ្នានោះ អ្វីដែលបវរកញ្ញារូបនេះ ចង់នាំទៅឲ្យពិភពលោកដឹងកាន់តែច្បាស់ គឺភាពរីកច្រើន និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយនាងអះអាងថា កន្លងមកបរទេសស្គាល់កម្ពុជា តែពីអតីតដ៏ល្វីងជូរចត់ ហើយពេលនេះចង់ឲ្យពិភពលោក ដឹងពីការរីកចម្រើន ភាពសម្បូរសប្បាយ របស់កម្ពុជានាពេលបច្ចុប្បន្នវិញម្តង។ បេក្ខភាពបវរកញ្ញារូបនេះត្រូវបានកម្ពុជាជាច្រើនផ្តល់ក្តីសង្ឃឹមខ្ពស់ ជុំវិញដំណើរហោះទៅ ប្រកួតនៅលើឆាកអន្ដរជាតិដែលធ្វើឡើង នៅលើទឹកដីអាមេរិក។ នាងជាកញ្ចក់ឆ្លុះបញ្ចាំងមួយទៀត ស្តីពីភាពក្លាហានជឿជាក់តស៊ូ របស់ស្ត្រីកម្ពុជា។

ស្របគ្នានោះដែរ អ្នកគាំទ្រកម្ពុជាជាច្រើនជឿមុតមាំថា រ៉េត សារីតា ពិតជាអាចធ្វើបានល្អឲ្យកក្រើកឆាក ខណៈអ្នកណាៗក៏គិតថាស្រីស្អាតរូបនេះមិនធ្វើអោយមានការអស់សង្ឃឹម។ កញ្ញា​ រ៉េត​ សារីតា​ និយាយភាសាខ្មែរ​ អង់គ្លេស​ និងបារាំង។ កញ្ញា​ជាវាគ្មិនលើកទឹកចិត្ត​ ជាអ្នកផលិតកម្មវិធីទូរទស្សន៍​ និងជាតារាសម្តែង។កញ្ញា​សុបិន្តចង់ក្លាយជាស្ត្រីកម្ពុជាដំបូងគេដែលឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ ដូច្នេះនាងអាចឱ្យពិភពលោក បានលឺនូវអ្វីដែលកញ្ញានិយាយ។នៅពេលដែល កញ្ញា លេងឈុត ហែលទឹក ប៊ីគីនី ម្តងហើយម្តងទៀតឃើញថា នាងនៅតែទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីមហាជន។ រាងចេញមកស្រឡូនតូចច្រឡឹងគួរអោយ គយគន់។ ចំណែកការលេងទឹកមុខវិញឃើញថា រិតតែស័ក្ដសមតែម្តង ជាគ្រាប់ពេជ្រមួយនេះកម្ពុជា កំពុងសង្ឃឹមណាស់ថានឹងលេចធ្លោ។

គួរជម្រាបថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូបដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញគឺនាងមានការចេះដឹងច្រើនតែម្តង។ បន្ថែមពីរនេះ ក្រៅពីអាចនិយាយភាសាខ្មែរ នាងអាចនិយាយភាសាអង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញផងដែរ។ កញ្ញា រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាពតាមរយៈការងារសិល្បៈដោយមិនរុញរា រហូតនាងក្លាយជាតារាសម្តែង និងជាពិធីការិនី ដែលមានទេពកោសល្យយ៉ាងប្រកបដោយភាពបត់បែនខ្ពស់៕