វិបត្តិកូវីដ !ស្វែង សុជាតា ប្រកាសដាក់លក់ផ្ទះបន្ទាន់

ភ្នំពេញ:ទន្ទឹមគ្នាដែលអាជីពសិល្ប:ហាក់កំពុងមាន ការស្ងប់ស្ងាប់ដោយសារវិបត្តិជំងឺកូវីដ-១៩នោះតារាសម្តែងអ្នកនាង ស្វែង សុជាតា បានប្រកាសដាក់លក់ផ្ទះបន្ទាន់។

អ្នកនាង ស្វែង សុជាតា បានបញ្ជាក់ថាផ្ទះដែលនា ងត្រូវការលក់ប្រញ៉ាប់នេះមានទីតាំងស្ថិតនៅបុរីលឹ មឈាងអូដឹមខណ:ដែលតម្លៃប្រមាណ៦ម៉ឺនដុល្លា រប៉ុណ្ណោះ។នាងថា”ខ្ញុំត្រូវការលក់ផ្ទះជាបន្ទាន់ក្នុងតម្លៃថោកបំផុតក្នុងករណីកូវីដនេះគឺតម្លៃ៦០០០០ ដុល្លារដែលមានទីតាំងបុរីលឹ មឈាងហាក់អូដឹមផ្លូវ ចូលក្បែររបងរោងចក្រសាន់នី។

តារាសម្តែងស្រីជើងចាស់ដែលកន្លងមកក្តាប់បានតំណែងតួកាចឆ្នាស់ឆ្នើមឬតួម្តាយស្ទើរគ្រប់សាច់ រឿង ស្វែង សុជាតា បន្ថែមថាបងប្អូនអាចទំនាក់ ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ឋ្ទាល់,០៨៨ ៨១១១ ១៣ ៦(បញ្ជាក់ប្លង់រឹងបង់បុរីដាច់ហើយ)។

ជាការកត់ស ម្គាល់តារាស្រី ស្វែង សុជាតា នាអំឡុ ងមួយរយ:ចុងក្រោយបន្ទាប់ពីចូលប្រឡូកវិស័យសិល្ប:វិញនោះឃើញថានាងហាក់ក្រសោបបានកា រគាំទ្រនិងប្រជា ប្រិយភាពឡើងវិញច្រើន៕