ឃើញរូបភាពនេះ !ណុប បាយ៉ារិទ្ធ ខ្លោចចិត្តអាណិតខ្លាំងដល់ក្រុមគ្រូពេទ្យ

ភ្នំពេញ:”ខ្ញុំឃើញរូបទាំងអស់នេះហើយបានត្រឹមខ្លោចចិត្តគ្មានពាក្យអធិប្បាយទេ”។នេះជាសម្តីលើ កឡើងរបស់លោក ណុប បាយ៉ារិទ្ធ ដែលបានថ្លែងទៅកាន់ក្រុមគ្រូពេទ្យទាំងអស់កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩។

 

លោក ណុប បាយ៉ារិទ្ធ បាននិយាយរៀបរាប់ថាខ្ញុំសង្ឃឹមជឿជាក់ថាក្រោយពីបងប្អូនបានឃើញរូប ទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន។បើអាណិតពេទ្យអាណិតគ្រួសារសូមគិតពីការឆ្លងនៃមេរោគកូវីដ-១៩ ។

ជាមួយគ្នានេះលោក ណុប បាយ៉ារិទ្ធ អំពាវនាវថាគ្មានបាលីការពារមេរោគកូវីដ-១៩ទេប៉ុន្តែសូមចូល រួមអនុវត្តន៍តាមការណែនាំ ៣កុំ ៣ការពារ ជាគោ លការណ៍ដែលទន្ទេញអោយចាំនិងអនុវត្តន៍អោយជាប់ដើម្បីបង្ការខ្លួនអ្នកនិងគ្រួសារពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

តាមរយ:រូបភាពជាច្រើនសន្លឹកបង្ហាញវីរភាពរបស់ក្រុមគ្រូពេទ្យដែលបាននឹងកំពុងជួយសង្គ្រោះអ្នក ជំងឺកូវីដ-១៩ដោយមិនខ្លាចការនឿយហត់បានធ្វើ ឲ្យដក់ជាប់ក្នុងបេះដូងមហាជនខ្មែរគ្រប់រូបផងដែរ៕