
តាមរយៈសារព័ត៌មានថៃ kapook បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា មានភាពភ្ញាក់ជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្ទាប់ពីប៉ូលីសថៃ ឃាត់ខ្លួនបុរសភេទី 3 ចំនួន 5 នាក់ក្នុងហាងលក់គ្រឿងសមុទ្រល្បីនៅថៃ។
អាហារដ្ឋានល្បីឈ្មោះនៅក្នុងផ្សារ ហួនុម មានឈ្មោះថា « สถานีมีหอย » ( កន្លែងមានគ្រំ ) ដែលជាហាងលក់នូវប្រភេទអាហារតំបន់ភូមិភាគឦសាន គ្រឿងសមុទ្រគ្រប់ប្រភេទ និងជាពិសេសប្រភេទពួក គ្រំ ងាវ អយស្ទើ លៀស និងខ្យង ត្រូវបានមន្ត្រីប៉ូលីសថៃ ហាមឃាត់ និងប្រកាសបិទហាងបណ្ដោះអាសន្ន ក្រោយពីបុគ្គលិកហាងដែលជាភេទទី3 បានបង្ហាញក្បាច់រាំលើកអាហារយ៉ាងស្រើបស្រាលដាក់កុមារ រហូតដល់អតិថិជនមិនពេញចិត្តដាក់ពាក្យប្ដឹង។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖