តារាសម្ដែង ណា​ តាហ្សា ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់

តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម កញ្ញា ណា​ តាហ្សាបានជួបគ្រោះថ្នាកចរាចរណ៍ ដោយសារឡានបុកគ្នា។ ហេតុការណ៍យប់មិញនេះ​ដែរ កើតឡើង​នៅម្តុំ ស្រុកកគរ ខេត្តពោធិ៍សាត់ ដូចឲ្យប្រផ្នូលទុកមុន​ ២ថ្ងៃមុនធ្វើដំណើរផ្លូវឆ្ងាយ។

តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាមបាននិយាយថា​៖ “ខ្ញុំពិតជានៅភ័យមិនបាត់ចំពោះហេតុការណ៍គ្រោះថ្នាក់យប់មិញ។ វាហាក់នៅជាប់នៅនឹងភ្នែករបស់ខ្ញុំដោយឡាន ១បាំងកន្លះបានបែកកង់ជ្រុលចង្កូតបុកជាមួយឡានក្រុងរបស់ខ្ញុំដែលធ្វើដំណើរផ្ទុយទិសគ្នាពីភ្នំពេញទៅកាន់ប៉ោយប៉ែត ចាំទៅថៃបន្ត ក៏ជួបគ្រោះថ្នាក់នេះតែម្តង”។ នេះតាមសម្តីរបស់ ណាតាសា​។

ពិសេសតារាស្រីរូបនេះបានបញ្ជាក់បន្ថែមថាពេលនេះ រូបនាងមានសុវត្ថិភាពល្អ មិនមាន​រងរបួសធ្ងន់ធ្ងរដល់អាយុជីវិតទេ គ្រាន់តែខកខានធ្វើដំណើរទៅប្រទេសថៃទៀតបានដោយបានបាត់ លិខិតឆ្លងដែន និងកំពុងស្នើរសុំដល់អ្នករើសបានសុំជួយទំនាក់ទំនងប្រគល់ឲ្យរូបនាងវិញផង។ ពេលនេះនាងកំពុងនៅក្នុង​ក្រុងប៉ោយប៉ែត រង់ចាំបន្តដំណើរទៅថៃព្រោះមិនអាចអាក់ខានការកុម្មង់ឥវ៉ាន់របស់នាងឡើយ៕