កូវីដ១៩ បានឆក់យកជីវិតរបស់ លោក ម៉ៅ អាយុទ្ធ ផលិតករខ្សែភាពយន្តខ្មែររឿង នេសាទក្រពើ

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករខ្សែភាពយន្តខ្មែររឿង នេសាទក្រពើ បានទទួលមរណភាពហើយនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៉ី)។

ប្រភពបានបន្តថាលោក ម៉ៅ អាយុទ្ធ ទទួលមរណ ភាពនៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះបន្ទាប់ពីចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ច្រើនថ្ងៃមកនោះ។លោក ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំរស់នៅភូមិ០៧សង្កាត់បឹងរាំង ខ ណ្ឌដូនពេញបានបានឆ្លងកូវីដ១៩ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ដែរថាលោក ម៉ៅ អាយុទ្ធ ក្រៅតែមានតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មានលោកក៏ជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូបផងដែរក្នុងនោះខ្សែភាពយន្តដ៏ល្បីដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញគឺរឿង«នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕