
គ្រាន់តែចេញឈុតខ្លីៗមកភ្លាម រឿងថ្មីដែលមានចំណងជើងថា “( ทองเอก หมอยา ท่าโฉลง ) ថងអេកម៉យ៉ាថាឆៈលង” ដែលសម្តែងដោយនាង Kimberly និងលោក Mario Maurer ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់តែម្តង ។ តារាសម្ដែងទាំងពីរនេះ បានផ្លាស់ប្ដូរបរិយាកាសក្នុងការប្រម៉ូដរឿង ដោយការជិះទូកផ្សព្វផ្សាយរឿង ដូចទិដ្ឋភាពបុរាណពិតៗក្នុងរឿង។
ងាកមកចាប់អារម្មណ៍នៅលើគណនីអ៊ីនស្ដាក្រាមវិញ ក៏ទទួលបានចំនួននៃការគាំទ្រខ្លាំងមិនគួរឲ្យជឿផងដែរ ។ ចំនែកឯថ្ងៃចាក់បញ្ចាំងវិញ គឺប្រភពផ្លូវការរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថា នឹងចាក់ផ្សាយនៅថ្ងៃទី31 ខែមករា ឆ្នាំ ២០១៩ បន្ទាប់រឿង “Buang Naruemit” ត្រូវបានបញ្ចប់ការចាក់ផ្សាយ ៕