
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត នៅក្នុងថ្ងៃនេះ។ ក្រោមថ្ងៃដ៏ពិសេសមួយនេះ តារាប្រុសរូបនេះក៏បានបង្ហើបនូវរូបប៉ុន្មានសន្លឹក បានតែខ្លួនយ៉ាងស្រស់សង្ហា បង្ហាញក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង នៅក្នុងការត្រៀមខ្លួនក្លាយទៅជាកូនកម្លោះ និងក្លាយជាស្វាមីដ៏ល្អសម្រាប់គូដណ្តឹងនៅក្នុងថ្ងៃនេះ។
ជាមួយគ្នានេះដែរ តារារូបនេះ ក៏បានស្លៀកពាក់នៅក្នុងឈុតបុរាណយ៉ាងស្រស់សង្ហា និងសាកសមបំផុតជាមួយនឹងកូនក្រមុំ ដ៏ស្អាតរបស់លោក នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។ ខណៈពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត ហ្វេនៗជាច្រើន ក៏បាននាំគ្នាស៊ែរ ក៏ដូចជាធ្វើការខំមិន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត៕