
ជាក់ស្តែងកាលពីយប់មិញនេះ លោក ម៉ារ៉ា ប៊ុណ្ណា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ ដោយបានរៀបចំធ្វើពិធីកាត់ចំណងដៃកាលពីយប់មិញ នៅ Sky Bar ដោយមានអ្នកចូលរួមជាង១០០នាក់។
តារាប្រុសរូបនេះ ក៏បានរៀបចំកម្មវិធី កាត់ចំណងដៃជាមួយភរិយា ដែលជាតារាប្រចាំទូរស្សន៍ប៉ុស្តិ៍លេខ៥ អ្នកស្រី ផុន តារានី យ៉ាងអធិកអធម ដែលមានមិត្តសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានចូលរួម ធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើង។
ដោយក្នុងនោះ លោកបានបង្ហាញមុខមាត់ភរិយាជាទីស្រលាញ់ នៅក្នុងឈុតរៀបអាពាហ៍ពិពាណ៍ យ៉ាងសាកសមនឹងគ្នាបំផុត ដែលបានភ្ជាប់ជាមួយនឹងសារដ៏ខ្លីមួយ មានអត្ថន័យយ៉ាងដូច្នោះថា៖«លាហើយភាពកំឡោះ»។ ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលនៅក្នុងចិត្តយ៉ាងខ្លាំង។ ដោយមើលចិត្តថ្លើមគ្នាអស់ពេលជាង២ ឆ្នាំ ទើបតារាចម្រៀងសម្បុរស្រអែមរូបនេះ សម្រេចប្រកាសរៀបចំពិធីនេះឡើង ចំនួន១០តុ ដោយចំណាយប្រាក់អស់ជាង៤ពាន់ដុល្លារ នៅ Sky Bar ក្នុងរាជធានីភ្នំពេញ៕