
ក្រាបផ្ទឹម នី រតនា ទទួលបានកាដូគ្រឿង អលង្ការ មាស ពេជ្រ យ៉ាងច្រើនពីក្រុមគ្រួសារដែលមានតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។មង្គលការរបស់ នី រតនា គឺលោកទទួលបានកាដូ គ្រឿងអលង្ការជាច្រើន ពីសំណាក់បងប្អូនរបស់ខ្លួន ជាក់ស្តែង ឪពុកម្តាយខាងស្រីបានចងកាដូគ្រឿង អលង្ការពេជ្រ មួយឈុត ដែលមាន ខ្សែក ខ្សែដៃ ចិញ្ចៀន ដល់ នី រតនា និងភរិយា ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ ក្រឡេកទៅមើលខាងប្រុសវិញក៏មិនអន់ដែរ ឪពុកម្តាយរបស់ នី រតនា បានកាដូ មាស មួយឈុតដល់គូស្វាមីភរិយាថ្មីថ្មោងនេះ ធ្វើឱ្យអ្នកនៅជុំវិញនាំគ្នាបើកភ្នែកធំៗមើល និង បានលាន់មាត់សរសើរគ្រប់ៗគ្នា ។
មិនត្រឹមតែគ្រួសារទាំងសងខាងប៉ុណ្ណោះទេ ដែលបានកាដូជាគ្រឿងអលង្ការ មាស និង ពេជ្រ ចំណែកបង បងប្អូនរបស់ពួកគេវិញ ក៏បាននាំគ្នាកាដូគ្រឿងអលង្ការ មាស និង ពេជ្រ ដ៏មានតម្លៃផងដែរ ។មង្គលការរវាង នី រតនា និង កូនថៅកែជំនួញដ៏ធំនេះ ពិតជាប្រព្រឹត្តទៅយ៉ាងធំដុំ និងមានភ្ញៀវកិត្តិយស អ្នករកស៊ីធំៗជាច្រើនចូលរួមអបអរសាទរ ។ បើតាមគម្រោងនៅល្ងាចនេះ នី រតនា ត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមមង្គលការរបស់ខ្លួនរហូតដល់ទៅជាង ១០០ តុ ដែលភាគច្រើនសុទ្ធសឹងតែជាភ្ញៀវខាង ឪពុកម្តាយក្មេករបស់ខ្លួនដែលជាអ្នករកស៊ីជាមួយគ្នា ចំណែកមិត្តភក្តិក្នុងសិល្បៈក៏លោកអញ្ជើញច្រើនដែរ ទាំងក្នុងនិងក្រៅផលិតកម្ម ប៉ុន្តែថ្ងៃនេះគឺមិត្តភក្តិខ្លះ ជាប់រវល់កម្មវិធីតាមខេត្ត ប្រហែលជាមិនបានមកចូលរួមនោះទេ ។
នី រតនា និង ភរិយា ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់សោភា រួមជាមួយស្នាមញញឹមពោរពេញទៅ ដោយសុភមង្គល ដែលមានការជូនពរពីសំណាក់បងប្អូនក៏ដូចជាមិត្តភក្តិ ។ បើតាមសម្តីគ្រួសារទាំងសងខាងបានឱ្យដឹងថា ពួកគាត់កាដូគ្រឿងអលង្ការដល់កូនៗដើម្បីទុកជាកេរ្តិ៍តកូនតចៅ ពេលពួកគេចាស់ទៅ អាចនឹកឃើញចាស់ៗដែល បានចងដៃពួកគេក្នុងថ្ងៃអាពាហ៍ពិពាហ៍ ៕
រូបភាព៖ ប្រជាប្រិយ